គតិ ១០ឃ្លា អំពីតម្លៃនៃការរៀនសូត្រ ជំរុញចិត្ត និងបណ្ដុះការតស៊ូ
06តើអ្នកមានទស្សនបែបណាចំពោះតម្លៃនៃការរៀនសូត្រ ? ខាងក្រោមនេះគឺជាសម្រង់សម្ដីចំនួន១០ដែលអាចឲ្យអ្នកផ្លាស់ប្ដូរការយល់ឃើញមួយចំនួនរបស់អ្នកចំពោះវាបាន។
១) "ចំណេះដឹងត្រូវតែទទួលបានការអភិវឌ្ឍ បង្កើតការសង្ស័យ និងបង្កើនវាជាប់ជានិច្ច ពុំនោះទេវានឹងសាបសូន្យឥតន័យមិនខាន"។ Peter Drucker
) "បុគ្គលទាំងឡាយណាដែលអានសៀវភៅច្រើនតែបែរជាប្រើប្រាស់ខួរក្បាលរបស់ពួកគេបានតិចតួច នោះនឹងធ្លាក់ខ្លួនទៅក្នុងទម្លាប់ខ្ជិលគិត"។ Albert Einstein
៣) "នៅលើលោកនេះមានរឿងតែ២យ៉ាងប៉ុណ្ណោះដែលឥតមានដែនកំណត់ ទី១គឺចក្រវាល ហើយទី២គឺជាភាពល្ងង់ខ្លៅរបស់មនុស្ស ប៉ុន្តែខ្ញុំមិនច្បាស់នោះទេសម្រាប់ចំណុចដំបូង"។ Albert Einstein
៤) "គ្មានការរៀនសូត្រណាដែលល្អប្រសើរជាងការរៀនសូត្រដែលមានប្រភពចេញមកពីខ្លួនឯងនោះឡើយ"។ Neil deGrasse Tyson
៥) "គ្មាននរណាម្នាក់ដែលល្ងង់ដោយសារងឿងឆ្ងល់នោះឡើយ។ មានតែមនុស្សដែលមិនសួរសំណួរប៉ុណ្ណោះដែលនៅបន្តមិនដឹងអ្វីសោះអស់មួយជីវិតរបស់ខ្លួន"។ Neil deGrasse Tyson
៦) "ពួកយើងម្នាក់ៗសុទ្ធតែរស់នៅក្នុងពិភពលោកមួយដែលពឹងផ្អែកយ៉ាងខ្លាំងក្លាទៅលើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ប៉ុន្តែបែរជាមានមនុស្សតិចតួចបំផុតដែលបានយល់ដឹងពិតប្រាកដពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទាំងនោះទៅវិញ"។ Carl Sagan
៧) "ចូរប្រុងប្រយ័ត្នជាមួយនឹងចំណេះដឹងក្លែងក្លាយ ព្រោះវាមានគ្រោះថ្នាក់ជាងភាពល្ងង់ខ្លៅមិនចេះអ្វីសោះទៅទៀត"។ George Bernard Shaw
៨) "ការមានសតិដឹងខ្លួនពីភាពល្ងង់ខ្លៅរបស់ខ្លួនឯង នោះហើយគឺជាចំណុចចាប់ផ្ដើមនូវគតិបណ្ឌិត"។ សូក្រាត
៩) "នៅពេលមួយដែលអ្នកបានលាយបញ្ចូលគ្នានូវភាពងឿងឆ្ងល់របស់អ្នក ជំនក់ចិត្តរបស់អ្នក និងកម្លាំងជំរុញចិត្តរបស់អ្នក អ្នកនឹងទទួលបាននូវរបស់មួយដែលពិតជាអស្ចារ្យយ៉ាងខ្លាំង ដែលវាអាចជាអ្វីដែលមនុស្សមួយចំនួនហៅថាអ្នកប្រាជ្ញនេះឯង"។ Austin Russel
១០) "មនុស្សមួយចំនួនគិតថាការរៀនសូត្រគឺជាអ្វីដែលពួកគេអាចបញ្ចប់ដូច្នោះ"។ Issac Asimov
ដោយ៖ ស្រីពៅ