មាន​វិធី​បែបណា ដើម្បីទទួលបាននូវភាពជោគជ័យដែលអ្នកចង់បាន?​



មាន​ឃ្លា​មួយ​បាន​លើកឡើង​ថា បើ​សិន​ជា​អ្នក​មិន​ទៅ​តាម​អ្វី​ដែល​អ្នក​ចង់​បាន​ទេ នោះ​អ្នក​នឹង​មិន​ទទួល​បាន​វា​ក្នុង​ជីវិត​អ្នក​អស់​មួយ​ជីវិត ហើយ​បើ​អ្នក​មិន​ឈាន​ជើង​ចាកចេញ​ពី​ទីកន្លែង​ដែល​អ្នក​កំពុង​តែ​ឈរ​នោះ​ទេ នោះ​អ្នក​នឹង​បន្ត​នៅ​ទីនោះ​ជា​រៀង​រហូត។

ភាព​ជោគជ័យ​មិនមែន​ជា​របស់​ទទេៗ​ដែល​នរណា​ក៏​អាច​ទទួល​បាន​នោះ​ទេ។ ភាព​ជោគជ័យ​គឺជា​កម្មសិទ្ធិ​សម្រាប់​តែ​បុគ្គល​ណា​ដែល​មាន​ការ​តស៊ូ​អត់ធ្មត់​ពិត​ប្រាកដ​ប៉ុណ្ណោះ។ ក៏​គ្មាន​នោះ​ដែរ​ជណ្ដើរ​យន្ត​សម្រាប់​នាំ​អ្នក​ទៅ​កាន់​ភាព​ជោគជ័យ​ដោយ​ងាយៗ​និង​ស្រាប់ៗ​នោះ។

ដូច Wayne Huizenga បាន​និយាយ​ថា៖ "មនុស្ស​មួយ​ចំនួន​ដេក​សុបិន​ចង់​ទទួល​បាន​ជោគជ័យ ខណៈ​ពេល​មនុស្ស​មួយ​ចំនួន​វិញ​ក្រោក​ពី​ព្រលឹម​ជា​រៀងរាល់​ព្រឹក​ដើម្បី​ធ្វើ​វា​ឲ្យ​ក្លាយ​ជា​ការ​ពិត"។

ឧទាហរណ៍​ជាក់ស្ដែង​ដូច​លោក Elon Musk គាត់​ធ្លាប់​និយាយ​ពាក្យ​មួយ​ឃ្លា​នៅ​ក្នុង​ការ​សម្ភាស​មួយ​ថា៖ "បើ​សិន​ជា​ទាល់តែ​មាន​គេ​លើក​សរសើរ​និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​ទើប​អ្នក​អាច​ធ្វើអ្វី​ដែល​អ្នក​ចង់​ធ្វើ​បាន នោះ​អ្នក​មិន​ចាំបាច់​ធ្វើ​វា​នោះ​ទេ"។

គាត់​គឺជា​បុគ្គល​ដ៏​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​មួយ​រូប​ដែល​តែងតែ​សម្លឹង​ឆ្ពោះ​ទៅ​មុខ​ជានិច្ច និង​ពោរពេញ​ដោយ​ជំនឿ​ទុកចិត្ត​ទៅលើ​អ្វី​ដែល​ខ្លួនឯង​កំពុង​ធ្វើ បើ​ទោះ​ជា​ទទួល​បាន​ការ​រិះគន់​ពី​មនុស្ស​ជុំវិញ​ខ្លួន​ក៏​ដោយ។ គាត់​ជោគជ័យ​នៅ​ក្នុង​ការ​សាងសង់​រ៉ុកកែត​ដែល​អាច​បញ្ជូន​មនុស្សលោក​ទៅ​កាន់​ភព​ព្រះអង្គារ មិនតែប៉ុណ្ណោះ​រ៉ុកកែត​នេះ​ថែមទាំង​អាច​ប្រើប្រាស់​ម្ដង​ទៀត​បន្ទាប់​ពី​បាន​ប្រើប្រាស់​ជា​លើក​ដំបូង​រួច​ហើយ​ផង​ដែរ។

លោក​ក៏​ជា​សហគ្រិន​ដ៏​ជោគជ័យ​និង​លេចធ្លោ​មួយ​រូប​របស់​ក្រុមហ៊ុន Tesla ដែល​បាន​ផលិត​រថយន្ត​ដើរ​ដោយ​អគ្គិសនី និង​បាន​សាង​ភាព​ជោគជ័យ​ជាច្រើន​រាប់​មិន​អស់​ទៀត បន្ទាប់​ពី​បាន​ឆ្លងកាត់​ការ​បរាជ័យ​ច្រើន​មិន​អស់​កន្លង​មក​ដូចគ្នា​ដែរ។ ជ័យជម្នះ​អ្វី​ក៏​ដោយ​សុទ្ធតែ​ត្រូវ​ឆ្លងកាត់​ជ័យជម្នះ​លើ​ខ្លួនឯង​ជា​មុន​សិន ពោល​គឺ​អ្នក​ត្រូវ​ស្រមៃ​ឃើញ​ខ្លួនឯង​ជោគជ័យ​និង​ត្រូវ​មាន​ជំនឿ​ថា​អ្នក​នឹង​អាច​ធ្វើ​បាន​ដំបូង​បង្អស់ បន្ទាប់​មក​ទើប​អ្នក​អាច​ទប់ទល់​ជាមួយ​នឹង​ឧបសគ្គ​ផ្សេងៗ​នៅ​ខាងក្រៅ​បាន៕

X
5s