នាឡិកាម៉ាក Bell & Ross របស់បារាំង 03-92 Horoblack មានលក់តែ ៩៩៩ គ្រឿងទេ តម្លៃ $៣៤០០
ក្រុមហ៊ុនផលិតនាឡិកាម៉ាករបស់បារាំង Bell & Ross ថ្មីៗនេះទើបបញ្ចេញនាឡិកាដៃទំនើបស៊េរីថ្មី ជាប្រភេទនាឡិកាទ្រនិច ឌីហ្សាញមានមុខមូល ប៉ុន្តែផ្អោបដោយដាច់គែមទៅជារាងការ៉េបួនជ្រុងស្អាតប្លែកមួយបែប។ Bell & Ross 03-92 Horoblack ជានាឡិកាជំនាន់ limited edition ដែលផលិតជាពិសេស ត្រឹមចំនួនកំណត់ ៩៩៩គ្រឿងប៉ុណ្ណោះ។ វាជានាឡិកាដើរស្វ័យប្រវត្តិ BR-CAL.302 automatic mechanical movement, មានអង្កត់ផ្ចិត ៤២មិល្លីម៉ែត្រផលិតពីដែកប្រភេទ micro-blasted steel។