មិត្តនារីៗ នេះនែ! គន្លឹះងាយៗដើម្បីពិនិត្យមើលទំនិញ ធ្វើពីស្បែកពិតឬមិនមែន
ទំនិញសុទ្ធពិតប្រាកដ ឬទំនិញដែលធ្វើឡើងពីស្បែកសត្វពិតប្រាកដ គឺមានលក្ខណៈខុសប្លែកពីផលិតផលក្លែងក្លាយត្រង់ស្បែកធម្មតា ក្លិននិងលក្ខណៈពិសេសរបស់វា។ ប៉ុន្តែ ប្រសិនអ្នកពិបាក បែងចែកផលិតផលមែនទែន អ្នកអាចនឹងត្រូវគេបោក និងទិញទំនិញក្លែងក្លាយក្នុងតម្លៃថ្លៃទៀតផង។ ខាងក្រោមនេះជាតិចនិកដែលអ្នកកត់សម្គាល់ផលិតដែលធ្វើឡើងពីស្បែកសត្វពិតប្រាកដបានដោយខ្លួនឯងបាន៖
១) ត្រូវចេះអង្កេត៖ ផលិតផលណាដែលមានពាក្យធ្វើដោយដៃ ( Handmade Products) គឺមិនមែនជាផលិតសុទ្ធនោះទេ។ ភាគច្រើន ផលិតដែលធ្វើឡើងពីស្បែកសត្វពិតតែងតែមានពាក្យ« ស្បែកសត្វពិត (Real leather)» ព្រោះក្រុមហ៊ុនមានមោទនភាពចំពោះផលិតពិតរបស់ពួកគេ ហើយចង់បង្ហាញឱ្យអតិថិជនរបស់គេដឹងផងដែរ។
២) ទំនិញពិតមិនល្អឥតខ្ចោះ នោះទេ៖ ប្រសិនអ្នកមើលឃើញទំនិញមានលក្ខណៈពិសេស ខុសប្លែក ឬខ្វះខាតត្រង់ចំណុចខ្លះ អ្នកគួរតែសប្បាយចិត្តទៅវិញទៅ។ អ្នកត្រូវចងចាំថា ទំនិញដែលធ្វើឡើងពីស្បែកសត្វពិតប្រាកដតែងតែមានលក្ខណៈខុសប្លែកពីគ្នាពីមួយទៅមួយ នេះគឺជារឿងធម្មតាហើយ ពោលគឺមើលមិនដូចចេញពីពុម្ពតែមួួយមិនខុសគ្នាសូម្បីបន្តិចនោះទេ។
៣)ហិតក្លិន៖ ប្រសិនគន្លឹះខាងលើនៅតែពុំអាចជួយអ្នកបាន អ្នកគួរតែហិតក្លិនរកក្លិនធម្មជាតិរបស់សត្វ។ ទំនិញពិតនឹងមានក្លិនសត្វ ឯទំនិញក្លែងក្លាយនឹងមានក្លិនដូចថង់ប្លាស្ទិកអ៊ីចឹង។
៤) បន្តក់ទឹក៖ វិធីម៉្យាងទៀតដែលអ្នកអាចធ្វើបានគឺបន្តក់ទឹកលើផលិតផល។ ប្រសិនជាផលិតពិត ផលិតផលនោះស្រូបយកទឹកត្រឹមប៉ុន្មានវិនាទីតែប៉ុណ្ណោះ។ ប្រសិនជាផលិតក្លែងក្លាយ នោះវាមិនស្រូបទឹកនោះទេ៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ wikihow.com