ឃ្លាចំនួន៨លើកទឹកចិត្តអ្នកសម្រាប់បន្តដំណើរឆ្ពោះរកភាពជោគជ័យក្នុងជីវិត​



មាន​ពេល​ខ្លះ​យើង​ជួប​នឹង​ការ​បាក់ទឹកចិត្ត​នៅ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​គោលដៅ​របស់​ខ្លួនឯង ពួក​យើង​មិន​ត្រូវការ​អ្វី​ក្រៅ​ពី​ឃ្លា​លើកទឹកចិត្ត​ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​នោះ​ទេ។ បើ​អ្នក​កំពុង​តែ​ជួប​ការ​លំបាក សង្ឃឹម​ថា​ឃ្លា​ចំនួន​៨​ខាងក្រោម​នឹង​អាច​ជួយ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​វិញ​បាន៖

១) "ចូរ​ដាក់​ចិត្ត​គំនិត បេះដូង​និង​ដួងវិញ្ញាណ​របស់​អ្នក​ទាំងអស់​សូម្បី​តែ​នៅ​ក្នុង​សកម្មភាព​តូចតាច​ក៏​ដោយ។ ព្រោះ​នេះ​ហើយ​គឺជា​អាថ៌កំបាំង​នៃ​ភាព​ជោគជ័យ"។ Swami Sivananda

២) "ភាព​ជោគជ័យ​មិនមែន​ជា​ចុង​បញ្ចប់​នៃ​អ្វីៗ​ទាំងអស់​នោះ​ទេ ហើយ​ភាព​បរាជ័យ​ក៏​មិនមែន​ជា​ព្រហ្មលិខិត​នោះ​ដែរ។ មាន​តែ​សេចក្ដី​ក្លាហាន​នៅ​ក្នុង​ការ​បន្ត​ទៅ​មុខ​ទៀត​ប៉ុណ្ណោះ​ទើប​រាប់​ថា​សំខាន់​ពិត​ប្រាកដ"។ Winston Churchill

៣) "មាន​តែ​ការ​មើល​ឃើញ​ខ្លួនឯង​ជាមួយ​នឹង​ភាព​រឹងមាំ​និង​វិជ្ជមាន​ប៉ុណ្ណោះ ដែល​អាច​ជា​ការ​រៀបចំ​ខ្លួន​យ៉ាង​ល្អ​បំផុត​សម្រាប់​ភាព​ជោគជ័យ"។ Joyce Brothers

៤) "មនុស្ស​មួយ​ចំនួន​សុបិន​ចង់​ទទួល​បាន​ជោគជ័យ ខណៈ​ពេល​មនុស្ស​មួយ​ចំនួន​វិញ​ក្រោក​ពី​ព្រលឹម​ជា​រៀងរាល់​ព្រឹក​ដើម្បី​ធ្វើ​វា​ឲ្យ​ក្លាយ​ជា​ការ​ពិត"។ Wayne Huizenga

៥) "ភាព​ជោគជ័យ​មិនមែន​សុទ្ធតែ​ជា​ការ​សម្រេច​បាន​នូវ​ភាព​អស្ចារ្យ​នោះ​ទេ តែ​ផ្ទុយទៅវិញ​វា​គឺជា​ការ​តស៊ូ​មិន​ងាយ​នឹង​បោះបង់​នោះ​ទេ។ ការ​ប្រឹងប្រែង​ធ្វើការ​ខ្លាំងក្លា​និង​មិន​ព្រម​រាថយ នឹង​នាំ​អ្នក​ទៅ​កាន់​ភាព​ជោគជ័យ។ បន្ទាប់​ភាព​អស្ចារ្យ​នឹង​មក​តាម​ក្រោយ​មិនខាន"។ Dwayne Johnson

៦) "ភាព​ជោគជ័យ​គឺជា​ដំណើរ​ផ្សងព្រេង​មួយ មិនមែន​ជា​ទិសដៅ​កំណត់​ចុងក្រោយ​នោះ​ឡើយ។ ព្រោះ​ថា​សកម្មភាព​ធ្វើ​គឺ​សំខាន់​ជាង​លទ្ធផល​ដែល​ទទួល​បាន​ទៅ​ទៀត"។ Arthur Ashe

៧) "មនុស្ស​ត្រូវការ​ជួប​ឧបសគ្គ​លំបាក ព្រោះ​ថា​មាន​តែ​ពួក​វា​ប៉ុណ្ណោះ​ដែល​អាច​ឲ្យ​អ្នក​រីករាយ​ជាមួយ​នឹង​ភាព​ជោគជ័យ​របស់​អ្នក​បាន"។ A.P.J. Abdul Kalam

៨) "មហិច្ឆតា​គឺជា​វិថី​សម្រាប់​នាំ​អ្នក​ឆ្ពោះ​ទៅ​កាន់​ភាព​ជោគជ័យ។ រីឯ​ការ​តស៊ូ​មិន​ងាយ​នឹង​បោះបង់​គឺជា​យានយន្ត​ដែល​អ្នក​ត្រូវ​ជិះ​ដើម្បី​ទៅ​ដល់​ទីនោះ​បាន"។ Bill Bradley

ប្រភព៖ lifehack ប្រែសម្រួល៖ ស្រីពៅ

X
5s