គន្លឹះ​​ ​៣យ៉ាង​ខាង​ក្រោម​នេះ ​​អាច​​ជួយ​អ្នក​ឲ្យ​ជោគជ័យ​ក្នុង​ជំនួញ​



អ្នក​ជំនួញ​គ្រប់​រូប​តែង​តែ​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ស្រឡាញ់​និង​កែប្រែ​ចំណង់​ឲ្យ​ចេញ​ជា​រូប​រាង​​។ ប៉ុន្តែ​ សេចក្ដី​ភ័យខ្លាច​និង​​ភាព​បរាជ័យ​តែង​តែ​ជា​ឧបសគ្គ​មួយ​សម្រាប់​អ្នក​ជំនួញ​គ្រប់​រូប។ ពេល​ខ្លះ អ្នក​ខំ​ប្រឹង​​គ្មាន​ពេល​សម្រាក គ្មាន​ថ្ងៃ​អាទិត្យ​ផង ប៉ុន្តែ​ដូច​មិន​ឃើញ​​លទ្ធផល​សោះ។

ប៉ុន្តែ ជំនួញ​គឺ​វា​អ៊ីចឹង​ឯង វា​តែង​តែ​មាន​ពេល​ឡើង​និង​មាន​ពេល​ចុះ។ ប្រសិន​អ្នក​កំពុង​តែ​ជួប​បញ្ហា​ក្នុង​​ជំនួញ សាកល្បង​គន្លឹះ​ខាង​ក្រោម​នេះ​ទៅ​មើល៍៖

១) កសាង​ម៉ាក​យីហោ​​ឲ្យ​ចេញ​ពី​ចិត្ត

មនុស្ស​ទិញ​ផលិត​ផល​របស់​អ្នក​​មិន​មែន​​ដោយ​សារ​ផលិតផល​របស់​អ្នក​ទាំង​ស្រុង​នោះ​ទេ។ មនុស្ស​ទិញ​ផលិត​របស់​អ្នក​ដោយ​សារ​តែ​ពួក​គាត់​ស្គាល់​ពី​អ្នក ស្គាល់​ពី​ក្រុមហ៊ុន​របស់​អ្នក ហើយ​ទទួល​បាន​ទំនុក​ចិត្ត​​ទើប​​ទិញ។​ ដូច្នេះ​ហើយ អ្នក​ត្រូវ​កសាង​ម៉ាក​យីហោ​ឲ្យ​បាន​ល្អ​និង​រក្សា​ទំនាក់​ទំនង​ឲ្យ​បាន​ល្អ​ជា​មួយ​អតិថិជន។

២) តាំង​ចិត្ត​ប្រសិន​អ្នក​នៅ​មាន​ភាព​ភ័យ​ខ្លាច

ធ្វើ​ជំនួញ​តែង​តែ​មាន​ហានិភ័យ​​អ៊ីចឹង​ឯង។ ពេល​ខ្លះ​អ្នក​ខាត​លុយ ពេល​ខ្លះ​ក៏​​ខក​ចិត្ត​នៅ​ពេល​អ្វី​ៗ​មិន​ដើរ​តាម​ចិត្ត​ចង់​បាន។ ប៉ុន្តែ​ប្រសិន​អ្នក​ខ្លាច​បរាជ័យ​នោះ​ក៏​មាន​ន័យ​ថា​អ្នក​ខ្លាច​ជោគជ័យ​ផង​ដែរ។ ​វិធី​តែ​ម៉្យាង​នោះ​​គឺ​អ្នក​ត្រូវ​តាំង​ចិត្ត​ឲ្យ​បាន​ខ្ពស់​និង​ហ៊ាន​ប្រឈម​មុខ​នឹង​អ្វី​ៗ​គ្រប់​យ៉ាង។

​​​៣) បើ​មិន​ចេះ​ ​​ត្រូវ​ចេះ​រក​មនុស្ស​៖

ពេល​ខ្លះ​ អ្នក​មិន​ចេះ​ទាំង​អស់​នោះ​ទេ នេះ​ជា​រឿង​ពិត​ដែល​មិន​អាច​ប្រកែក​បាន។ ហើយ​​ពេល​ខ្លះ​ វា​ក៏​ពិបាក​ក្នុង​រក​​​ជំនួយ​ពី​អ្នក​ដទៃ​ផង​ដែរ​ព្រោះ​អ្នក​ខ្លះ​ក៏​រវល់​ អ្នក​ខ្លះ​ក៏​មិន​មាន​ចិត្ត។ យ៉ាង​ណា​មិញ ប្រសិន​ជា​អ្នក​មិន​ចេះ​​ផ្នែក​ណា ​អ្នក​គួរ​រក​មនុស្ស​ដែល​ពូកែ​ផ្នែក​នោះ​មក​ធ្វើ​ការ​ជា​មួយ​អ្នក​​ម្ដង​ទៅ។ វា​ល្អ​ទាំង​អស់​គ្នា៕

ប្រែ​សម្រួល៖ អឹុង មុយយូ ប្រភព៖ addicted2success.com

X
5s