​iPhone ​អេក្រង់ LCD ៦,១អ៊ីញ ​នឹង​​ជំនួស iPhone 8 ដែល​រចនា​រាង​ដូច iPhone X ​តម្លៃ​ត្រឹម $៦៩៩​



បើ​តាម​សេចក្ដី​រាយការណ៍​កន្លង​មក​ឱ្យ​ដឹង​ថា ក្រុមហ៊ុន Apple ​ត្រៀម​ចេញ​ទូរស័ព្ទ iPhone ​ថ្មី​ដល់​ទៅ ៣ម៉ូដែល​នៅ​ឆ្នាំ​នេះ ក្នុង​នោះ​ពីរ​ម៉ូដែល​នឹង​ប្រើ​អេក្រង់ OLED ​ហើយ​មួយ​ម៉ូដែល​ទៀត​អេក្រង់ ៦,១អ៊ីញ LCD ​ជា​ទាយាទ​ជំនាន់​ក្រោយ​ពី iPhone X បច្ចុប្បន្ន។ iPhone X ​អេក្រង់ LCD ​ទំហំ ៦,១អ៊ីញ ត្រូវ​គេ​រំពឹង​ថា នឹង​មាន​តម្លៃ​ធូរ​ថ្លៃ​ជា​ម៉ូដែល​ពីរ​ផ្សេង​ទៀត ដែល​ចចាមអារ៉ាម​លើកឡើង​ថា ប្រហែល ៦៩៩ដុល្លារ ទាប​ជាង​តម្លៃ ៩៩៩ដុល្លារ​នៃ iPhone X បច្ចុប្បន្ន។ ​ស្មាតហ្វូន​នេះ​ត្រូវ​គេ​រំពឹង​ថា នឹង​ចូល​មក​ជំនួស iPhone 8 ​អម​ដោយ​តម្លៃ​ប្រហាក់ប្រហែល​គ្នា។ នេះ​បើ​ផ្អែក​តាម​សំដី​អ្នក​វិភាគ​ពី KGI លោក Ming Chi Kuo ។ វា​អាច​នឹង​ក្លាយ​ជា ស្មាតហ្វូន​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​ប្រចាំ​ឆ្នាំ​នេះ។ លោក Ming Chi Kuop ​បាន​ព្យាករ​ថា Apple នឹង​អាច​ចែកចាយ​លក់ iPhone X ​អេក្រង់ LCD ​ខ្ទង់ ១០០លាន​គ្រឿង។ វា​ត្រូវ​គេ​រំពឹង​ថា នឹង​បំពាក់​មុខងារ​ជាច្រើន​ដូច​មាន​នៅ​លើ iPhone X បច្ចុប្បន្ន។ ​ចចាមអារ៉ាម​កន្លង​ទៅ​អះអាង​ធ្លាប់​បាន​លើកឡើង​ថា ម៉ូដែល iPhone X បច្ចុប្បន្ន​ នឹង​ត្រូវ​ក្រុមហ៊ុន​ឈប់​ផលិត នៅ​ពេល iPhone ម៉ូដែល​ថ្មី​បង្ហាញ​ខ្លួន៕ ដោយ៖ រឹទ្ធិរាជ ប្រភព៖ 9 to 5 Mac
X
5s