ហេតុផល ​២​យ៉ាង​ធំ​ៗ​ដែល​បង្ហាញ​ថា​ ការ​ទិញ​អចលនទ្រព្យ​គឺ​ជា​ការ​វិនិយោគ​មិន​ល្អ​



តម្លៃ​ផ្ទះ​កាន់​តែ​ឡើង​ថ្លៃ​ទៅ​ៗ។ ឯ​ប្រជាជន​ក៏​​នាំ​គ្នា​ទិញ​​អចលនទ្រព្យ​​បើ​​ទោះ​បី​ជា​គ្មាន​​លុយ​នៅ​ក្នុង​ខ្លួន។ អ្នក​ខ្លះ​សុទ្ធចិត្ត​ខ្ចី​លុយ​ធនាគារ បង់​រំលោះ​ប្រចាំ​ខែ អត់​ស៊ី​អត់ឃ្លាន​ដើម្បី​ទិញ​ផ្ទះ​ផ្ទាល់​ខ្លួន​មួយ។ ពិត​ណាស់​ថា​ នរណា​ម្នាក់​ក៏​ចង់​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​ផង​ដែរ។ ប៉ុន្តែ ​ការ​ទិញ​អចលនទ្រព្យ​អាច​ជា​បំណុល​ហើយ​ក៏​អាច​ជា​ការ​​វិនិយោគ​ដ៏​អាក្រក់​បំផុត។ ​ហេតុផល​២​យ៉ាង​ធំ​ៗ​ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ថា​ការ​ទិញ​អចលនទ្រព្យ​គឺ​ជា​ការ​វិនិយោគ​ដ៏​អាក្រក់​៖ ១) ប្រសិន​អ្នក​ទិញ​ផ្ទះ​​ដោយ​បង់​​រំលោះ​ជា​ប្រចាំខែ​​រយៈ​ពេល​វែង​ខ្លាំង៖ ​សម័យកាល​កាន់​តែ​អភិវឌ្ឍន៍ ប្រជា​ជន​ក៏​មាន​ជម្រើស​​កាន់​តែ​ច្រើន​​ក្នុង​ការ​ទិញ​ផ្ទះ។ តាម​គម្រោង​ផ្ទះ​ខ្លះ អ្នក​អាច​​បង់​រំលោះ​ផ្ទះ​ដល់​ទៅ​២០​ឆ្នាំ​ឯ​ណោះ​ ដោយ​ការ​ប្រាក់​ត្រឹម​តែ​១​%​តែ​ប៉ុណ្ណោះ។ ១​%​ស្តាប់​ទៅ​តិច​មែន​ ប៉ុន្តែ​ដោយ​សារ​តែ​អ្នក​ខ្ចី​លុយ​ខ្ទង់​ម៉ឺន​​និង​សង​ក្នុង​រយៈ​វែង អ្នក​អាច​ទិញ​ផ្ទះ​ដល់​ទៅ​​ ២​ឯ​ណោះ​ប្រសិន​បើ​​បូក​សរុប​​ការប្រាក់​ទាំង​អស់។ ឧទាហរណ៍​ថា​ ផ្ទះ​តម្លៃ​ដើម​គឺ​ ៨៤ ០០០​ដុល្លារ។ ប្រាក់​ដែល​អ្នក​​ត្រូវ​បង់​​គឺ​ ៤១២ដុល្លារ​​​បូក​នឹង​ការ​ប្រាក់ អ្នក​ត្រូវ​បង់​៩៧៧​ដុល្លារ​ក្នុង​១​ខែ។ ហើយ​អ្នក​ត្រូវ​បង់​រយៈ​ពេល​១៧​ឆ្នាំ​ឯ​ណោះ។ ដូច្នេះ​ ការ​ទិញ​ផ្ទះ​របៀប​នេះ​មិន​មែន​ជា​ការ​វិនិយោគ​នោះ​ទេ​ ​ប៉ុន្តែ​វា​ជា​បំណុល​ទៅ​វិញ។ ២) ​​​​​គ្មាន​លុយ​ទៅ​ធ្វើ​អ្វី​ផ្សេង៖ ​ប្រសិន​អ្នក​ទិញ​ផ្ទះ​ដោយ​​ការ​បង់​រំលោះ​​​ហើយ​សម្រាប់​នៅ​ផ្ទាល់​ខ្លួន ប្រាក់​ដែល​អ្នក​រក​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​ទុក​សម្រាប់​​បង់​ផ្ទះ។ ប្រសិន​ជា​អ្នក​​ជួល​ផ្ទះ​នៅ​បណ្ដោះអាសន្ន ​ហើយ​អ្នក​យក​លុយ​​ដែល​អ្នក​មាន​ទៅ​វិនិយោគ​​ ទៅ​រក​ស៊ី​ដើម្បី​បង្កើត​ប្រាក់​ចំណូល​ ហើយ​សន្សំ​លុយ​ដើម្បី​ទិញ​ផ្ទះ​​ដោយ​បង់​ជា​ដំណាក់កាល​ឬ​បង់​ផ្ដាច់​តែ​ម្ដង នោះ​អ្នក​​សន្សំ​លុយ​ពី​ការ​បង់​ការ​ប្រាក់​ទៅ​ធនាគារ​និង​ទិញ​ផ្ទះ​ក្នុង​តម្លៃ​សមរម្យ៕ ដោយ៖ មុយយូ
X
5s