​កិច្ចការ​សំខាន់ៗ​៣​យ៉ាង​ដែល​អ្នក ​ត្រូវ​តែ​បន្ត​ធ្វើ​ជា​ប្រចាំ​ ​ទោះ​បី​ជា​រៀបការ​​​​ហើយ​ក្តី​!​​



ជា​ទូទៅ​ ​មុន​ពេល​រៀបការ និង ក្រោយ​ពេល​រៀបការ​ ​មនុស្ស​​ម្នាក់ៗ​សុទ្ធតែ​មាន​ការ​ផ្លាស់ប្ដូរ​ទម្លាប់​របស់​ខ្លួន ។ ​យ៉ាង​ណាក៏ដោយ ​បើ​ផ្លាស់ប្ដូរ​ពី​ទម្លាប់​អាក្រក់​មក​ល្អ ​​គឺ​មិន​អី​ទេ​កុំ​ឲ្យ​តែ​ ​ពី​ល្អ​ទៅ​អាក្រក់​វិញ​។ ខាងក្រោម​នេះ ​កិច្ចការ​សំខាន់ៗ​ដែល​អ្នក​ត្រូវ​បន្ត​​ធ្វើ​ទោះ​រៀបការ​ហើយ​ក៏​ដោយ​៖​ ​១) ​​ធ្វើ​លំហាត់​ប្រាណ​៖ ​​មនុស្ស​មួយ​ចំនួន​ ​កាល​ពី​មិន​ទាន់​មាន​គ្រួសារ​ ​ពួកគេ​ពិត​ជា​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការហាត់​ប្រាណ​ ​ដើម្បី​​ឲ្យ​មាន​សុខភាព​ល្អ ​និង ជា​ពិសេស​ឲ្យ​រាងកាយ​​សមសួន​។ ​ប៉ុន្តែ​ក្រោយ​ពេល​មាន​​គ្រួសារ​ហើយ ​គឺ​លែង​​​សូវ​ខ្វល់​តែ​ម្តង​ ​ជា​ហេតុ​នាំ​​ឲ្យ​រាងកាយ​កាន់​តែ​ធាត់ ​និង ​មិន​សូវ​មាន​សុខភាព​ល្អ​ផង​ដែរ​។ ​ដូច្នេះ​ហើយ​​អ្នក​គួរ​តែ​បន្ត​ព្យាយាម​ហាត់ប្រាណ​ ​​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន​។ ២) ​ការ​រៀនសូត្រ​៖ ​​ទោះបីជា​យ៉ាងណា​ក៏ដោយ ​ការ​រៀនសូត្រ​ ​គឺ​គ្មាន​ដែន​កំណត់​នោះ​ទេ ​ពោល​គឺ​ត្រូវ​តែ​ព្យាយាម​រៀន​​ឲ្យ​បាន​ច្រើន​តាម​តែ​លទ្ធភាព​ ​ដែល​អាច​ធ្វើ​ទៅ​បាន​​ ​ទោះបី​ជា​មាន​គ្រួសារ​ហើយ​ក្តី​។ ​ការ​រៀនសូត្រ​នេះ ​មិន​ចាំ​បាច់​តែ​ទៅ​សាលា​នោះ​ទេ ​តែ​អ្នក​អាច​រៀន​ពី​មនុស្ស​ជុំវិញ​ខ្លួន ​​​ ​និង ការ​អាន​សៀវភៅ​ជា​ដើម​។ ៣) ​ដំណើរ​កម្សាន្ត​៖ ​​​ថ្វីត្បិត​តែ​នៅ​ពេល​មាន​គ្រួសារ​ ​គឺ​អ្នក​ត្រូវ​តែ​ព្យាយាម​កាត់បន្ថយ​ការ​ចំណាយ ​ប៉ុន្តែ​​ក៏​គួរ​ណាស់​តែ​ឆ្លៀត​ពេល​សមស្រប​ណា​មួយ​ដើម្បី​ ​ធ្វើ​ដំណើរ​កម្សាន្ត​ខ្លះ​​ ​ដើម្បី​បន្ថយ​អារម្មណ៍​តានតឹង​ក្នុង​ចិត្ត ​ដែល​​នឿយហត់​ដោយសារតែ​រឿងរ៉ាវ​ជាច្រើន ​ទាំង​ការងារ ​និង គ្រួសារ​។ ​លើស​ពី​នេះ​ទៀត ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​អាច​ជួយ​ឲ្យ​អ្នក​រក​ឃើញ​នូវ​គំនិត​ថ្មីៗ​ក្នុង​ការ​រកស៊ី ​និង បំពេញ​ការងារ​កាន់​តែ​​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​មុន​៕ ​ដោយ​៖ ​អ៊ុន ​ភក្តី
X
5s