មេរៀនដ៏មានតម្លៃទាំង ៥យ៉ាង ដែលអ្នកអាចរៀនសូត្របានពីក្រុមបាល់បោះ Eagles
ថ្មីៗនេះ ក្រុមកីឡាបាល់បោះ Eagles បានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រមួយ សម្រាប់ក្រុមរបស់ខ្លួន ដោយបានផ្ដួលក្រុម Patriots ដែលជាក្រុមធ្លាប់ឈ្នះពានរង្វាន់ជាច្រើនក្នុងការប្រកួតបាល់បោះប្រចាំឆ្នាំ២០១៨។ គ្មាននរណាម្នាក់គិតថាក្រុម Eagles អាចឈ្នះនោះទេ។ ប៉ុន្តែ ដោយសារតែការជឿជាក់របស់សមាជិកក្រុម ក្រុម Eagles បានទទួលភាពជោគជ័យតាមការចង់បាន។ ខាងក្រោមនេះជាមេរៀនដ៏មានតម្លៃដែលអ្នកអាចសិក្សារៀនសូត្រនិងអនុវត្តក្នុងជីវិតបាន៖
១) កុំខ្លាច៖ ទោះបីជាអ្នកត្រូវប្រកួតជាមួយអ្នកខ្លាំងពូកែក្តី អ្នកមិនត្រូវខ្លាចជាដាច់ខាតព្រោះប្រសិនជាអ្នកខ្លាច អ្នកចាញ់មុនការប្រកួតទៅទៀត។ បើទោះបីជាយើងមើលទៅហាក់ដូចជានៅខ្សោយ អ្នកក៏ត្រូវតែទៅប្រកួតដោយភាពក្លាហាននិងខិតខំឲ្យអស់ពីសមត្ថភាពផងដែរ។
២) ប្រថុយប្រថាន៖ ក្រុមEagles ថ្វីត្បិតតែបទពិសោធន៍នៅតិច តែការតាំងចិត្តរបស់សមាជិកមិនតូចនោះទេ។ ក្រុមEagles ហ៊ានប្រថុយប្រកួតជាមួយក្រុមដែលមានបទពិសោធន៍ច្រើននិងយកឈ្នះដូចការចង់បានទៀត។ បទពិសោធន៍តិចមិនមែនមានន័យថា អ្នកអន់នោះទេ។
៣) ផ្ដោតសំខាន់ទៅលើខ្លួនឯង៖ អ្នកមិនគួរខ្វល់ពីដៃគូប្រកួតប្រជែងប៉ុន្មាននោះទេព្រោះប្រសិនអ្នករវល់តែគិតច្រើនពេក អ្នកមិនមានពេលវេលាពង្រឹងខ្លួនឯងឡើយ។ អ្វីដែលអ្នកត្រូវធ្វើគឺគិតពីខ្លួនឯង ពង្រឹងខ្លួនឯងឲ្យពូកែពីមួយថ្ងៃទៅមួយថ្ងៃ។ ធ្វើខ្លួនឲ្យតែពូកែ ដៃគូខ្លាំងយ៉ាងណាក៏អ្នកមិនខ្លាចដែរ។
៤) កុំបោះបង់៖ កុំបោះបង់ឆាប់ពេក។ កុំបោះបង់មុនពេលប្រកួត។ កុំបោះបង់មុនពេលចាប់ផ្ដើម។ កុំបណ្ដាលឲ្យសម្ដីរបស់អ្នកដទៃមករារាំងអ្នកឲ្យសោះ។
៥) ត្រូវមានសង្ឃឹមជានិច្ច៖ មិនថាស្ថានភាពអាក្រក់យ៉ាងណានោះនោះ ត្រូវជឿជាក់ថាខ្លួនឯងអាចឆ្លងផុតបាន ខ្លួនឯងអាចជម្នះរាល់ឧបសគ្គបាន៕
ប្រែសម្រួល៖ មុយយូ
ប្រភព៖ addicted2success.com