អុញនោះ ..! នរណាខ្លះហ្វេន X1 Carbon ? Lenovo ប្រកាសប្រមូលវិញបន្ទាន់ក្រោយកើតបញ្ហានេះភ្លាម
ក្រុមហ៊ុន Lenovo បានសហការជាមួយគណៈកម្មការសុវត្ថិភាពលើផលិតផលរបស់អាមេរិកហៅកាត់ថា CPSC បានចេញសេចក្ដីប្រកាសអំពីការប្រមូលមកវិញនូវកុំព្យូទ័រយួរដៃត្រកូល ThinkPad X1 Carbon ក្រោយមានសេចក្ដីរាយការណ៍ថា មានបញ្ហាថ្មឆាប់ឡើងកម្ដៅ រហូតអាចបង្កឱ្យឆេះ។ ម៉ូដែល Laptop ដែលក្រុមហ៊ុនអេឡិចត្រូនិកខ្នាតធំមានស្នាក់ការធំនៅចិន និងអាមេរិកនេះ កំពូលប្រមូលមកវិញមានលេខកូដ 20HQ, 20HR, 20K3 និង 20K4។