Apple លក់ Apple Watch ដាច់បាន ១៨លានគ្រឿងក្នុងឆ្នាំ២០១៧ កើន ៥៤% ធៀបនឹងឆ្នាំ២០១៦
ក្រុមហ៊ុន Apple មិនទាន់បញ្ចេញរបាយការណ៍ស្ដីពីតួលេខចែកចាយនាឡិកា Apple Watch របស់ខ្លួនផងទេ។ ប៉ុន្តែថ្មីៗនេះ គេហទំព័រវិភាគទីផ្សារ Canalys ទើបបានបង្ហាញរបាយការណ៍ស្រាវជ្រាវរបស់ខ្លួនថា Smartwatch របស់ក្រុមហ៊ុនអាមេរិកនេះ លក់ដាច់ក្នុងឆ្នាំ២០១៧ ប្រមាណ ១៨លានគ្រឿង។ នេះជាតួលេខកើនឡើងប្រមាណ ៥៤% ប្រៀបធៀបកាលពីឆ្នាំទៅ។