ហេតុអ្វីឥរិយាបថរបស់អ្នកដឹកនាំ គឺជាអ្នកកំណត់នូវវប្បធម៌ក្នុងក្រុមហ៊ុនរបស់អ្នកទាំងមូល ?
វប្បធម៌របស់ក្រុមហ៊ុនមួយតែងត្រូវបានកំណត់ឡើងដោយឥរិយាបថឬរបៀបនៃការធ្វើទំនាក់ទំនងគ្នារបស់មនុស្សក្នុងអង្គភាពទាំងមូល។ ក្នុងភារកិច្ចជាអ្នកគ្រប់គ្រងក្រុមហ៊ុន បើអ្នកចង់ធ្វើការផ្លាស់ប្តូរវប្បធម៌អង្គភាព អ្នកត្រូវដឹងថាការផ្លាស់ប្តូរឥរិយាបថរបស់ខ្លួនជាអ្នកដឹកនាំនឹងដើរតួកំណត់ការផ្លាស់ប្តូររបៀបមនុស្សក្នុងអង្គភាពទំនាក់ទំនងគ្នា រហូតឈានដល់ការផ្លាស់ប្តូរវប្បធម៌។
អ្នកគួរពិចារណាទៅលើសម្តីអ្នកប្រាជ្ញស៊ុន ជឺមួយឃ្លាថា៖ “អ្នកដឹកនាំ គឺដឹកនាំដោយភាពជាគំរូ មិនមែនដោយកម្លាំងនោះទេ”។ ឬក៏អ្នកអាចសាកស្រមៃរូបភាពនៃនាយកប្រតិបត្តិមួយក្រុមដែលមានបំណងធ្វើការផ្លាស់ប្តូរវប្បធម៌ក្រុមហ៊ុនរបស់ខ្លួនដោយផ្តោតការយកចិត្តទុកដាក់លើអតិថិជន។ តែពេលអ្នកក្រឡេកទៅមើលឥរិយាបថប្រជុំរបស់ពួកគេវិញ អ្នកសង្កេតឃើញថាពួកគេមិនបានលះបង់ពេលវេលាចំណាយលើការពិភាក្សាដែលផ្តោតលើអតិថិជននោះទេ។ ចុះបើសូម្បីតែអ្នកថ្នាក់លើឲ្យអាទិភាពលើអ្វីផ្សេងក្រៅពីអតិថិជនហើយនោះ តើអ្នកមិនគិតថាមនុស្សក្នុងក្រុមហ៊ុនទាំងមូលនឹងធ្វើតាមពួកគេដែរទេឬ ?
ហេតុនេះបើអ្នកចង់ផ្លាស់ប្តូរវប្បធម៌ក្រុមហ៊ុនរបស់អ្នក ជំហ៊ានដំបូងដែលអ្នកត្រូវធ្វើគឺធ្វើជាគំរូបង្ហាញអ្នកផ្សេងទៀតនូវឥរិយាបថអ្វីដែលអ្នកខ្លួនឯងចង់ឲ្យមានការផ្លាស់ប្តូរ៕
ប្រភព៖ Harvard Business Review