ចំណុច៣យ៉ាងធំៗដែលអ្នកត្រូវធ្វើមុនចូលឆ្នាំចិនមកដល់
តាមប្រតិទិនចិន ថ្ងៃចូលឆ្នាំចិនគឺមិនដូចគ្នាឡើយពីមួយឆ្នាំទៅមួយឆ្នាំ។ ឯឆ្នាំនេះ ចូលចិនឆ្នាំចាប់ផ្ដើមពីថ្ងៃទី១៦ ខែកុម្ភៈ ២០១៨ ខាងមុខនេះ។ យ៉ាងណាមិញ ចូលឆ្នាំចិន(Chinese New Year)អាចហៅបានម៉្យាងទៀតគឺ Lunar New Year។ តាមប្រពៃណីចិន មានទំនៀមទម្លាប់ខ្លះដែលទាមទារឲ្យធ្វើមុនចូលឆ្នាំចិនមកដល់។ តើទំនៀមទម្លាប់ទាំងនោះមានអ្វីខ្លះទៅ៖
១) សម្អាតផ្ទះ៖ តាមទំនៀមទម្លាប់ចិន ប្រជាជនចិនប្រកាន់ខ្លាំងណាស់រឿងសម្អាតផ្ទះនិងទទួលទេវតាឆ្នាំថ្មី។ ជនជាតិចិនមានជំនឿជឿថាពួកគេត្រូវរៀបចំផ្ទះឲ្យបានស្អាតបាតទើបរកស៊ីមានបាននាឆ្នាំថ្មី។
២) ទៅលាបំណន់៖ ជារៀងរាល់ឆ្នាំ នៅថ្ងៃចូលឆ្នាំចិន ប្រជាជនចិនទៅសែនទេវតាជាច្រើនកន្លែង។ បើនៅប្រទេសកម្ពុជាវិញ ប្រជាជនដែលជាប់សាច់ញាតិចិនតែងតែទៅបន់ស្រង់នៅវត្តភ្នំឬតាខ្មៅជាដើម។ ហើយនេះបើតាមទម្លាប់ ពេលដល់ចុងឆ្នាំ មនុស្សត្រូវទៅលាបំណន់វិញ។ បើមិនដូច្នេះទេ ច្បាស់ជារកស៊ីមិនមានឡើយ។
៣) សែនដល់ដូនតាដែលបានចែកឋាន៖ មុនចូលឆ្នាំចិនមួយថ្ងៃ ប្រជាជនចិនក៏មានរៀបចំម្ហូបសែនដល់ដូនតាដែលបានចែកឋានទៅដើម្បីបន់ស្រន់ឲ្យដូនតាតាមជួយថែរក្សានិងជួយកូនចៅឲ្យរកស៊ីមានបាន។ ចំពោះអ្នកខ្លះទៀត ល្ងាចឡើង ពួកគេក៏មានសែនម្ហូបដល់ខ្មោចអនាថាជាដើមដើម្បីធ្វើបុណ្យនិងសន្សំបុណ្យកុសល៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ dailymilk.com