ចំណុចពិសេស៣យ៉ាងដែលអ្នកត្រូវអនុវត្ត ប្រសិនចង់បើកហាងកាហ្វេជោគជ័យ
យើងឃើញថាហាងកាហ្វេបើកដូចផ្សិតអ៊ីចឹងក្នុងទីក្រុងភ្នំពេញព្រោះមនុស្សជាច្រើនចូលចិត្តនិងនិយមទទួលទានកាហ្វេ។ ចំពោះអ្នកដែលចេះផឹកកាហ្វេវិញ យ៉ាងហោចណាស់ក៏១កែវក្នុងមួយថ្ងៃ។ ដូច្នេះហើយប្រសិនអ្នកគិតគួរចង់ចាប់ផ្ដើមជំនួញផ្ទាល់ខ្លួន បើកហាងកាហ្វេគឺជាជម្រើសដ៏ល្អបំផុត។ អនុវត្តរូបមន្តពិសេសទាំង៣យ៉ាងនេះ អ្នកនឹងជោគជ័យជាក់ជាពុំខាន៖
១) គម្រោងផែនការអាជីវកម្មបែបស៊ីជម្រៅ៖ ជំហានទីមួយនិងសំខាន់បំផុតគឺអ្នកត្រូវមានគម្រោងផែនការអាជីវកម្មស៊ីជម្រៅមួយព្រោះអ្នកដឹងឲ្យច្បាស់ពីអាជីវកម្មរបស់អ្នក តើអ្នកអាចរកចំណូលដោយវិធីសាស្ត្រដែរឬយុទ្ធសាស្ត្រសម្រាប់វាយលុកទីផ្សារ។ល។
២) ត្រូវរើសទីតាំងល្អ៖ ដើម្បីធានានូវភាពជោគជ័យរបស់ជំនួញមួយនេះ អ្នកត្រូវជ្រើសរើសទីតាំងឲ្យបានត្រឹមត្រូវព្រោះវាប៉ះពាល់ខ្លាំងណាស់ទៅលើជំនួញរបស់អ្នក។ ទីតាំងល្អអាចជាទីតាំងដែលមានសិស្សសាលា បុគ្គលិកធ្វើការច្រើនឬទីតាំងធំទូលាយ មានកន្លែងចតឡានឬម៉ូតូត្រឹមត្រូវ។ល។
៣) ត្រូវមានដើមទុនគ្រប់គ្រាន់៖ ក្រៅពីថវិកាសម្រាប់ចាប់ផ្ដើមជំនួញហើយ អ្នកត្រូវមានលុយខ្លះសម្រាប់គ្រាអាសន្នព្រោះជាធម្មតាក្នុងរយៈ ពេលកន្លះឆ្នាំនៃជំនួញដំបូងគឺគ្មានប្រាក់ចំណេញនោះទេ។ ដូច្នេះហើយ អ្នកត្រូវមានថវិកាអាសន្នសម្រាប់ទប់ទល់ឲ្យបានយ៉ាងហោចណាស់៦ខែ។ ប្រសិនអ្នកគ្មានលុយគ្រប់គ្រាន់ទេ អ្នកអាចរកមិត្តភ័ក្ដិឬសមាជិកគ្រួសារឲ្យចូលហ៊ុនជាមួយអ្នកដែរ៕
ដោយ៖ មុយយូ