​ប្រយោគ​មាស​ទាំង​៩​ឃ្លា​​ពី​មហាសេដ្ឋី​ចិន ​​​​លោក​​ចេក​ ​ម៉ា ​​​អាច​ជួយ​​​​​​បំភ្លឺ​​ផ្លូវ​អ្នក​ ​ក្នុង​ការ​សម្រេច​ក្តី​សុបិនបាន​



លោក​ ​ចេក​ ​ម៉ា​​ជា​មហាសេដ្ឋី​ចិន ​ដ៏​ល្បីល្បាញ​​ម្នាក់​​នៅ​លើ​ពិភព​លោក​។ ​មិន​ត្រឹម​តែ​​ពូកែ​ធ្វើ​ជំនួញ​នោះ​ទេ ​​លោក​ក៏​មាន​សិល្បៈ​ក្នុង​ការ​និយាយ​ផង​ដែរ​​ ​ព្រោះ​​​​​ឃ្លោងឃ្លា​ដែល​លោក​បាន​លើក​ឡើង​កន្លង​មក ​តែង​ជំរុញ​​លោក​ទឹកចិត្ត​ ​និង ​​ផ្តល់​ជា​ដំណោះស្រាយ​ដល់​មនុស្ស​ជាច្រើន​​។ ខាង​ក្រោម​នេះ​ ​ជា​សម្ដី​ដ៏​មាន​​ន័យ​ទាំង​៩​ឃ្លា ​​ដើម្បី​ជួយ​​​ឲ្យ​អ្នក​​​រក​ឃើញ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​ក្តី​សុបិន​ក្នុង​ជីវិត​៖ ​​

១) ​​​«​​ប្រសិន​បើ​អ្នក​មាន​ក្តី​សុបិន​​​ឆ្កួតៗ ​វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ដែល​អ្នក​ត្រូវ​ក្រសោប​មនុស្ស​ទាំង​ឡាយ​ណា​ ​ដែល​អាច​ជឿជាក់​លើ​ក្តី​សុបិន​របស់​អ្នក​បាន​»។

២) «​​មិន​បាច់​បាក់ទឹកចិត្ត​អ្វី​ទេ ​ប្រសិន​បើ​​គ្មាន​នរណា​ម្នាក់​ជួយ​អ្នក​»​។​

៣) ​​«​មិន​ថា ​អ្នក​ឆ្លាត​ប៉ុណ្ណា​នោះ​ទេ​ ​ដរាប​ណា​​អ្នក​មិន​​ចេះ​ធ្វើ​ការ​ជាមួយ​មនុស្ស​ ​​​នោះ​​ក្តី​សុបិន​របស់​អ្នក​​​​នៅ​តែ​ជា​ក្តី​សុបិន​ ​ដោយ​គ្មាន​ថ្ងៃ​​ក្លាយ​ជា​ការ​ពិត​នោះ​​ឡើយ​​»។

៤)​«​អ្នក​គឺ​ជា​ខ្លួន​អ្នក​។ ​នៅ​លើ​លោក​នេះ​មាន​ប្រជាជន​ប្រហែល​៧​ពាន់​លាន​នាក់​ ​ប៉ុន្តែ​​មាន​មនុស្ស​តែ​ម្នាក់​គត់​ដែល​ជា​អ្នក​»។

៥)​​ ​«​ក្មេងៗ​​មាន​រឿង​ច្រើន​ណាស់​ ​ដែល​ពួកគេ​ចង់​ធ្វើ​។ ​ប៉ុន្តែ​គួរ​តែ​​​ធ្វើ​រឿង​ណា​​​ ​​ដែល​​ខ្លួន​​​ស្រលាញ់​ខ្លាំង​​បាន​ហើយ​»។ ​

៦) ​​«​នៅ​​ពេល​ដែល​អ្នក​​​មាន​ក្តី​សុបិន​ ​អ្នក​ត្រូវ​តែ​​ហ៊ាន​សួរ​ខ្លួន​ឯង​ថា តើ​​ហ៊ាន​លះបង់​អ្វី​ខ្លះ​ដើម្បី​សម្រេច​វា​?»

៧) ​«​ប្រសិន​បើ​អ្នក​ចង់​ជោគជ័យ ​ត្រូវ​រៀន​ពី​​កំហុស​​ឆ្គង​ដែល​អ្នក​ដទៃ​បាន​​ធ្វើ​ ​​នោះ​អ្នក​​​នឹង​ដឹង​ច្បាស់​ពី​វិធី​ក្នុង​ការ​​ប្រឈម​មុខ​នឹង​វា​»។

៨) ​​«​ប្រសិន​​​អ្នក​រអ៊ូ​ ​​លុះត្រា​តែ​​វា​ផ្តល់​នូវ​ដំណោះស្រាយ​។ បើ​វា​មិន​​បាន​ផ្តល់​ដំណោះស្រាយ​អ្វី​ទេ ​សូម​កុំ​​រអ៊ូ​​ឲ្យ​សោះ​»។

៩)​​ «​ត្រូវ​ស្វែងរក​​ចៅហ្វាយ​ល្អ​ឲ្យ​បាន​​ ​​ព្រោះ​ចៅហ្វាយ​ល្អ ​ប្រសើរ​ជាង​ក្រុមហ៊ុន​ល្អ​»៕ ​​​​​​​​​​​​​​ ​ ​​​​​​​​

X
5s