ពេលនេះអតិថិជនអាច Pre-Order ឧបករណ៍ HomePod របស់ Apple បានហើយ នឹងមានលក់នៅថ្ងៃ៩ កុម្ភៈជាមួយតម្លៃ $349
Smart Speaker របស់ Apple ពេលនេះមានដាក់ឱ្យបញ្ជាទិញហើយ បន្ទាប់ពីត្រូវបានក្រុមហ៊ុនប្រកាសចេញតាំងពីមិថុនា ឆ្នាំ២០១៧ ក្នុងសន្និសីទ WWDC កន្លងទៅ។ ឧបករណ៍បំពងសម្លេងឆ្លាតវៃ HomePod ពេលនេះត្រូវបាន Apple ដាក់ឱ្យអតិថិជនអាច Pre-Order បានហើយក្នុងតម្លៃ ៣៤៩ដុល្លារ ដែលនឹងមានលក់នៅថ្ងៃទី៩ ខែកុម្ភៈខាងមុខ។