ទម្លាប់ពេលព្រឹកដ៏មានថាមពលដែលអ្នកអាចលួចពីបុគ្គលជោគជ័យគ្រប់ៗរូប
ការទម្លាប់ភ្ញាក់ពេលព្រឹកស្របពេលជាមួយព្រះអាទិត្យរះឬមុននេះ គឺជាអ្វីដែលបុគ្គលជោគជ័យគ្រប់រូបធ្វើដើម្បីចាប់ផ្ដើមថ្ងៃធ្វើការរបស់ពួកគេ។ ការបង្កើតទម្លាប់ល្អនិងអនុវត្តទៅតាមនោះឲ្យបានខ្ជាប់ខ្ជួនគឺទាមទារឆន្ទៈរបស់បុគ្គលខ្លួនឯងផ្ទាល់ដើម្បីសម្រេចសមិទ្ធផលផ្សេងៗទៅតាមការរំពឹងទុករបស់ខ្លួន។ ទម្លាប់ជោគជ័យសំខាន់ៗទាំងនេះនឹងជួយអ្នកឲ្យបង្កើនប្រសិទ្ធផលការងាររបស់អ្នក៖
១) ភ្ញាក់១ម៉ោងមុន៖ ១ម៉ោងបន្ថែមនេះ អ្នកអាចយកវាមកពិចារណាពីគម្រោងសម្រាប់ថ្ងៃធ្វើការរបស់អ្នក ហើយការណ៍ដែលអ្នកចំណាយពេល១ម៉ោងសម្រាប់ធ្វើកិច្ចការសំខាន់បែបនេះ វានឹងផ្ដល់ផលឲ្យអ្នកក្នុងរយៈពេលវែងនូវគំនិតវិជ្ជមាន និងការដោះស្រាយបញ្ហាបានប្រសើរជាងមុន។
២) ផឹកទឹកមួយកែវមុនជានិច្ច៖ អត្ថប្រយោជន៍ពីទឹកធម្មតាមួយកែវនៅពេលព្រឹកមុនពេលទទួលទានអាហារផ្សេងៗគឺវានឹងជួយដល់ប្រព័ន្ធរំលាយអាហាររបស់អ្នកឲ្យប្រព្រឹត្តទៅបានរលូន និងជួយឲ្យអារម្មណ៍អ្នកស្រស់ស្រាយ ដែលនឹងជួយដល់ដំណើរការណ៍ខួរក្បាលរបស់អ្នកផងដែរ។
៣) គិតគូរពីថ្ងៃធ្វើការរបស់អ្នក៖ ការរំលឹកខ្លួនឯងពីគោលដៅដែលអ្នកត្រូវសម្រេចឲ្យដល់ នឹងជួយឲ្យអ្នកយកចិត្តទុកដាក់ប្រឹងប្រែងធ្វើការជាងមុន និងធ្វើការពោរពេញដោយកម្លាំងចិត្ត៕
ប្រភព៖ PickTheBrain
ប្រែសម្រួល៖ ស្រីពៅ