Instagram ឥឡូវនេះអាចឱ្យអ្នកបង្ហោះរូបថតមានចលនា GIF ដោយបន្ថែម sticker ឡូយៗ
បណ្ដាញចែករំលែករូបថតតាមអ៊ីនធឺណិត Instagram ពេលនេះ បានបន្ថែមមុខងារថ្មីដោយការគាំទ្រប្រភេទឯកសាររូបមានចលនា GIF នៅលើ Stories ហើយ។ ចាប់ពីពេលនេះ អ្នកនឹងអាចបង្ហោះអួតមិត្តរបស់អ្នកជាមួយរូបថតមានចលនាស្អាត និងលក្ខណៈកំប្លែង ដើម្បីបន្ថែមរសជាតិថ្មីនៃការប្រើសេវាកម្មពេញនិយមនេះ។