iPhone X អេក្រង់ ៦,១អ៊ីញ LCD នឹងបង្ហាញខ្លួនចុងឆ្នាំ២០១៨ នេះ ដោយមានតម្លៃធូរជាង X បច្ចុប្បន្ន
សេចក្ដីរាយការណ៍ថ្មីនេះ ហាក់កាន់តែគាំទ្រទៅនឹងព័ត៌មានកន្លង ដែលថា Apple នឹងប្រកាសចេញ iPhone ថ្មីម្ដង ៣ម៉ូដែលដំណាលគ្នាក្នុងឆ្នាំនេះ។ វាគឺជា iPhone X ស៊េរីថ្មី៣ម៉ូដែល ដែលពីរម៉ូដែលមានអេក្រង់ OLED និងមួយម៉ូដែលទៀតប្រើអេក្រង់ LCD ធម្មតា។ ម៉ូដែលប្រើ OLED display ត្រូវរំពឹងថា នឹងចេញលក់អមដោយទំហំអេក្រង់ ៥,៨អ៊ីញ និង ៦,៥អ៊ីញ។