តិចនិកក្នុងការចិញ្ចឹមអប់រំកូនមាន៤ប្រភេទ តើអ្នកស្ថិតនៅចំណោមមួយណាដែរ ?
ពិតប្រាកដណាស់ថា របៀបនៃការចិញ្ចឹមកូនរបស់លោកអ្នកពិតជាអាចកំណត់ជោគវាសនារបស់កូនលោកអ្នកបាន។ ការចិញ្ចឹមកូនគឺជារឿងលំបាក ប៉ុន្តែការចិញ្ចឹមកូនឲ្យឆ្លាត ពូកែនិងជោគជ័យនោះកាន់តែលំបាក។ នេះបើតាមអ្នកស្រី Diana Baumrind ដែលជាអ្នកចិត្តសាស្ត្រនិងអ្នកស្រាវជ្រាវផ្នែកចិញ្ចឹមកូន បានចែងចែករបៀបនៃការចិញ្ចឹមកូនជា៤ប្រភេទ៖
១) ចិញ្ចឹមកូនដោយប្រើសិទ្ធអំណាច៖ ឪពុកម្ដាយដែលចិញ្ចឹមកូនដែលប្រើសិទ្ធអំណាចជាធំច្រើនតែមានភាពតឹងរឹង មិនសូវនិយាយហេតុផលថែមទាំងមានការដាក់ពិន័យជាដើម។ ឪពុកម្ដាយប្រភេទនេះចង់ឲ្យកូនធ្វើតាមពួកគាត់ទាំងអស់។ សម្ដីដែលពួកគាត់ឧស្សាហ៍ប្រើគឺ« អញស៊ីអំបិលច្រើនជាង ធ្វើតាមអញហើយហាមតវ៉ា។»
២) ចិញ្ចឹមកូនបែបលក្ខណៈលើកទឹកចិត្ត៖ ឪពុកម្ដាយដែលចិញ្ចឹមកូនបែបលើកទឹកចិត្តតែងជំរុញកូនពួកគាត់ឲ្យសាកល្បង ឲ្យមានភាពឯករាជ្យនិងមានភាពក្លាហាន។ ប្រសិនជាកូនរបស់ពួកគាត់ធ្វើខុស ពួកគាត់មិនស្តីបន្ទោសនោះទេថែមទាំងជួយផ្ដល់យោបល់និងគំនិតដល់កូនទៀតផង។
៣) ចិញ្ចឹមកូនលក្ខណៈមិនខ្វល់៖ ឪពុកម្ដាយក្នុងប្រភេទនេះគឺមិនខ្វល់ពីកូនរបស់ពួកគាត់ឡើយ។ និយាយម៉្យាងទៀតគឺកូនរបស់ពួកគាត់មានសិទ្ធពេញលេញក្នុងការធ្វើអ្វីព្រោះគ្មាននរណាម្នាក់ក៏គ្រប់គ្រង។ សូម្បីតែការសិក្សារបស់កូនឬកូនទៅណាក៏ពួកគាត់មិនដឹងដែរ។ កូនដែលមិនទទួលបានការខ្វល់ខ្វាយពីឪពុកម្ដាយមិនសូវជោគជ័យក្នុងជីវិតប៉ុន្មាននោះទេ។
៤) បណ្ដោយខ្លះ មិនបណ្ដោយខ្លះ៖ ឪពុកម្ដាយក្នុងប្រភេទនេះខ្វល់ពីកូនរបស់ពួកគេដែរ ប៉ុន្តែមានការរំពឹងទុកតិចតួចពីកូនរបស់ពួកគាត់។ ឧទាហរណ៍ថាពួកគាត់បណ្ដោយឲ្យកូនធ្វើអ្វីតាមចិត្ត ប៉ុន្តែចង់ឲ្យកូនរបស់ពួកគាត់មានអត្តចរិតដូចពួកគាត់ផងដែរ៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ verywell.com