ដំបូន្មានពីសហគ្រិន៦រូបដែលនាំពួកគេឲ្យស្វែងរកឃើញភាពជោគជ័យ​



ការស្វែងរកភាគជោគជ័យដែលប្រកបដោយមោទនភាពមួយក្នុងជីវិត មិនមែនអ្នកណាសុទ្ធតែអាចទទួលបាននោះឡើយ។ វាទាមទារឲ្យបុគ្គលនោះមាន ឆន្ទៈដ៏រឹងមាំ ភាពជឿជាក់លើខ្លួនឯង មិនចុះញ៉មនឹងឧបសគ្គនានា និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងទើបទទួលបាននូវជ័យជម្នះនៅក្នុងជីវិត។ ចំណែកឯដំបូន្មានពីបទពិសោធន៍របស់សហគ្រិនទាំង៦រូបនេះ នឹងផ្ដល់ជាពន្លឺនាំផ្លូវមួយដ៏គាប់ប្រសើរសម្រាប់អ្នកយកមកពិចារណាជាដំបូន្មានដ៏ល្អសម្រាប់សម្រេចនូវគោលដៅជីវិត។

១) "ភាពជោគជ័យ គឺជាគ្រូដ៏គម្រក់មួយរូប ព្រោះវាគឺជាអន្ទាក់ដែលអូសទាញចិត្តមនុស្សឆ្លាតទាំងឡាយឲ្យមាន​អំនួត​គិតថាពួកគេនឹងគ្មានថ្ងៃបរាជ័យនោះឡើយ"។ លោក Bill Gate  

២) "ខ្ញុំយល់ថា បញ្ហាដ៏ចម្បងនៃការប្រកួតប្រជែង នោះគឺវាធ្វើឲ្យយើងផ្ដោតទៅលើមនុស្សដែលនៅជុំវិញខ្លួនយើង ហើយនៅពេលយើងបានទទួលជ័យជម្នះទៅលើអ្វីដែលយើងប្រកួតប្រជែងនោះ ពួកយើងក៏ចាប់ផ្ដើមមើលរំលងពីអ្វីទៅដែលសំខាន់ ឬវិសេសវិសាលអស្ចារ្យ និងមានអត្ថន័យពិតប្រាកដសម្រាប់ជីវិតយើង"។ លោក Peter Thiel  

៣) "ខ្ញុំតែងតែធ្វើនូវអ្វីដែលខ្ញុំមិនទាន់បានត្រៀមខ្លួនរួចរាល់សម្រាប់វានៅឡើយ។ ខ្ញុំគិតថា តាមរបៀបនេះហើយដែលអ្នកអាចរីកចម្រើនបាន។ នៅពេលមួយនោះដែលអ្នកនិយាយថា “អស្ចារ្យ ខ្ញុំមិនស្ទើរតែមិនជឿទេថាខ្ញុំអាចធ្វើវាបានបែបនេះ” បន្ទាប់មកអ្នកនឹងឆ្លងផុតវាបានសម្រេច នៅពេលនោះហើយដែលអ្នកមានការរីកចម្រើននោះ"។ អ្នកស្រី Marissa Mayer  

៤) "បើអ្នកជាមនុស្សដែលផ្ដោតទៅលើគូរប្រកួតប្រជែងរបស់អ្នក អ្នកនឹងត្រូវរង់ចាំរហូតដល់ពេលគូរប្រកួតរបស់អ្នកបញ្ចេញសកម្មភាពអ្វីមួយ។ តែបើអ្នកជាមនុស្សដែលផ្ដោតទៅលើអតិថិជនរបស់អ្នកវិញ នោះអ្នកនឹងមានគំនិតច្នៃប្រឌិតកាន់តែច្រើនសម្រាប់អភិវឌ្ឍអាជីវកម្មរបស់អ្នក"។ លោក Jeff Bezos 

៥) "បើអ្នកស្រឡាញ់នូវអ្វីដែលអ្នកកំពុងធ្វើ ហើយសុខចិត្តធ្វើអ្វីៗគ្រប់យ៉ាងដើម្បីសម្រេចវាបាន នោះអ្វីៗនឹងស្ថិតនៅក្នុងដែនកំណត់របស់អ្នកហើយ។ ម្យ៉ាងទៀត វានឹងមានតម្លៃបំផុតសម្រាប់គ្រប់នាទីដែលអ្នកចំណាយនៅពេលយប់គិតហើយគិតទៀតអំពីអ្វីដែលអ្នកចង់បង្កើត ឬសាងវាឡើង"។ លោក Steve Wozniak  

៦) "គ្រោះថ្នាក់ដ៏ធំបំផុត គឺជាគ្រោះថ្នាក់នៃការណ៍ដែលមិនបានធ្វើអ្វីសោះ។ ក្នុងពិភពលោកដែលមានការផ្លាស់ប្ដូរមិនឈប់ឈរនេះ យុទ្ធសាស្ត្រតែមួយគត់ដែលធានានូវភាពបរាជ័យ គឺជាការមិនប្រថុយប្រថានអ្វីសោះនោះហើយ"។

ប្រភព៖ businessinsideruk

X
5s