មេរៀនជីវិតដ៏មានតម្លៃទាំង ៥ របស់លោក Warren Buffett
លោក Warren Buffet ត្រូវគេស្គាល់ថា ជាអ្នកវិនិយោគគិនដ៏ជោគជ័យមួយរូបក្នុងពិភពលោក។ BizKhmer សូមលើកយកមេរៀនជីវិតដ៏មានតម្លៃទាំង៥ របស់លោកមកចែកជូនដល់មិត្តអ្នកអានក្នុងថ្ងៃនេះ៖
១) ត្រូវមានជំនាញនិយាយ និងទំនាក់ទំនង លោក Warren Buffet ចាក់ទុកលទ្ធផលនៃភាពជោគជ័យរបស់លោកថាបានមកពីភាពប៉ិនប្រសប់ក្នុងការធ្វើបទបង្ហាញ។ លោកមានជំនឿថាអ្នកក៏ត្រូវតែចេះកសាងជំនាញទំនាក់ទំនងជាមួយអ្នកដ៏ទៃផងដែរ ព្រោះថាបើអ្នកមិនចេះទំនាក់ទំនងទេ អ្នកនឹងមិនអាចដឹកនាំអ្នកដ៏ទៃ ឬធ្វើឲ្យអ្នកដ៏ទៃជឿជាក់លើអ្នកបានឡើយ។
២) រៀនពីបុគ្គលជោគជ័យ ប្រសិនបើអ្នកចង់ស្វែងរកផ្លូវកាត់ទៅរកភាពជោគជ័យបានឆាប់រហ័ស អ្វីដែលអ្នកត្រូវធ្វើនោះគឺត្រូវស្គាល់មនុស្សជោគជ័យ ឬមនុស្សដែលពូកែជាងអ្នកឲ្យបានច្រើន។ អ្នកនឹងទទួលបានជំនាញ និងចំណេះដឹងពីពួកគេយ៉ាងច្រើនសន្ធឹកសន្ធាប់។ ហើយជំនាញនិង ចំណេះដឹងនោះហើយដែលនឹងធ្វើឲ្យអ្នកជោគជ័យ។ វាជារឿងល្អនោះគឺអ្នកត្រូវចេះសេពគប់មនុស្សឲ្យបានត្រឹមត្រូវផងដែរ។
3) ពូកែលើជំនាញរបស់ខ្លួន លោក Warren Buffet បានសារភាពថាលោកពូកែខាងវាយតម្លៃ។ តែលោកមិនពូកែគ្រប់រឿងនោះទេ លោកពូកែតែអ្វីដែលលោកមានជំនាញតែប៉ុណ្ណោះ។ លោកមានជំនាញតែមួយនោះគឺវាយតម្លៃការវិនិយោគ ដូចនេះហើយទើបលោកព្យាយាមសិក្សារៀនសូត្រជំនាញនេះ ហើយធ្វើវាឲ្យក្លាយទៅជាជំនាញ។ លោក Warren Buffet លើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាធ្វើអញ្ចឹងដូចលោក។ អ្នកមិនត្រូវធ្វើជាមនុស្សដែលពូកែគ្រប់រឿងនោះទេ ប៉ុន្តែព្យាយាមធ្វើខ្លួនឲ្យពូកែ និងមានជំនាញតែទៅលើតែជំនាញមួយបានហើយ។ ដូចពាក្យចាស់បុរាណខ្មែរបានពោលថា៖ អ្នកចេះដប់មិនស្មើរនឹងអ្នកប្រសព្វមួយ។
៤) ផ្លាស់ប្ដូរវិធីដែលអ្នកមើលទៅលើបញ្ហា លោក Warren Buffet មានជំនឿថា អ្នកនឹងធ្វើអ្វីមួយបានល្អឥតខ្ចោះប្រសិនបើអ្នកបានតំឡើងកម្មវិធីដែលមើលឃើញឧកាសច្រើនជាងបញ្ហាចូលក្នុងខួរក្បាលរបស់អ្នកហើយ។ ដោយពេលនោះអ្នកនឹងមើលឃើញគ្រប់បញ្ហាទាំងអស់សុទ្ធតែជាឧកាសទាំងអស់។
៥) ថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្ត ប្រសិនបើមាននរណាម្នាក់ផ្ដល់វង្វាន់ឡានមួយគ្រឿងដល់អ្នក ជាមួយនឹងល័ក្ខខ័ណ្ឌដែលអ្នកមិនអាចទទួលយកមួយគ្រឿងទៀត តើអ្នកនឹងថែទាំឡានរបស់អ្នកយ៉ាងដូចម្ដេច? អ្នកប្រាកដជាថែទាំឡានរបស់អ្នកដូចនឹងកូនរបស់អ្នកអញ្ចឹងដែរ។ លោក Warren Buffet ជុំរុញអ្នកឲ្យចេះយកចិត្តទុកដាក់លើការថែទាំសុខភាព ទាំងសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយរបស់អ្នកឲ្យដូចទៅនឹងឡានរបស់អ្នក។ ប្រសិនបើអ្នកមិនថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកឲ្យល្អទេ នៅពេលអ្នកអាយុ ៤០ ឬ ៥០ឆ្នាំ អ្នកប្រាកដជាមិនខុសពីឡានកញ្ចាស់ដែលមិនអាចធ្វើដំណើរផ្លូវឆ្ងាយបាននោះឡើយ។
ដោយ៖ លង់ វណ្ណៈ ប្រភព៖ addicted2success.com