ហេតុអ្វីមនុស្សដែលអាចផ្លាស់ប្ដូរពិភពលោក គឺជាមនុស្សដែលពោរពេញដោយជំនក់ចិត្តទៅនឹងកិច្ចការដែលខ្លួនធ្វើ?​



នៅពេលនេះនរណាៗក៏ស្គាល់ដែរថា លោក ស្ទីវចប និងដៃគូរបស់គាត់គឺលោក Steve Wozniak គឺជាអ្នកបង្កើតក្រុមហ៊ុន Apple ឡើងនៅឆ្នាំ១៩៧៦។ ប៉ុន្តែមុនពេលក្រុមហ៊ុនរបស់គាត់ទទួលបានជោគជ័យដូចពេលបច្ចុប្បន្ននេះ លោកធ្លាប់ជួបបញ្ហាដែលជំរុញលោកឲ្យចាកចេញពីក្រុមហ៊ុនដែលខ្លួនឯងបានបង្កើត។ តែបន្ទាប់ពីការចាកចេញអស់រយៈពេល១២ឆ្នាំ លោកក៏បានត្រឡប់មកវិញក្នុងឆ្នាំ១៩៩៧ អំឡុងពេលដែលAppleស្ទើរតែក្ស័យធុនទៅហើយ។ គាត់បើកការប្រជុំមួយហើយលើកឡើងពីសារសំខាន់នៃជំនក់ចិត្តរបស់បុគ្គលម្នាក់ៗដែលអាចធ្វើឲ្យក្រុមហ៊ុនមួយរស់ឡើងវិញបាន។ ជំនក់ចិត្តគឺជាអ្វីៗគ្រប់យ៉ាង។ នៅពេលអ្នកធ្វើតាមក្ដីសុបិន្ដរបស់អ្នក វានឹងជំរុញអ្នកឲ្យយកឈ្នះលើឧបសគ្គទាំងឡាយ និងបង្កើតនូវការតស៊ូប្រឆាំងនឹងអ្នកដែលមិនទុកចិត្តលើទស្សនវិស័យរបស់អ្នក។ អ្នកជំនួញដ៏ជោគជ័យមួយរូបមិនមែនត្រឹមតែមានជំនក់ចិត្តលើផលិតផលរបស់គេតែម្យ៉ាងនោះទេ ពួកគេងប់ងុលទៅលើគោលដៅនិងបេសកកម្មរបស់ពួកគេ ថាតើផលិតផលឬសេវាកម្មរបស់ខ្លួនមានអត្ថន័យបែបណាចំពោះជីវិតរស់នៅរបស់អតិថិជន។ ពួកគេងប់ងុលនឹងការផ្លាស់ប្ដូរពិភពលោកឲ្យទៅជាកន្លែងដែលល្អប្រសើរសម្រាប់មនុស្សជាតិ។ Maxine Clark ជាស្ថាបនិករបស់ Build-A-Bear Workshop ក៏បាននិយាយថា៖ "វាមិនល្អគ្រប់គ្រាន់សម្រាប់ខ្ញុំនោះទេ។ វាមិនមែនជារឿងចាំបាច់អ្វីដែលទៅបង្កើតជំនួញមួយដែលអ្នកមិនងប់ងុលនឹងវាគ្រាន់តែចង់បង្កើតលុយនោះទេ។ វានឹងមិនដំណើរការក្នុងរយៈពេលយូរឡើយ។ អ្នកត្រូវមានបេះដូងសម្រាប់ធ្វើវា។ បេះដូងនឹងក្លាយជាអ្វីដែលដឹកនាំអ្នកទៅរកការបង្កើតលុយយ៉ាងច្រើន"។ អ្នកគួរតែចង់បានវាយ៉ាងខ្លាំងរហូតដល់អ្នកគ្មានជម្រើសតែត្រូវធ្វើតាមវាដោយខានពុំបាន។ ចូរធ្វើតាមបេះដូងរបស់អ្នកហើយបង្កើតនូវការផ្លាស់ប្ដូរដ៏ល្អមួយសម្រាប់ពិភពលោកដែលអ្នករស់នៅ៕ ប្រភព៖ Entrepreneur
X
5s