Quic-4x ឆ្នាំង​សាក Wireless ទំនើប​ខុស​គេ​ត្រង់​មាន​បង្កប់​​​ថ្ម​ជំនួយ​ 8000mAh និង​បច្ចេកវិទ្យា​ Fast Charge​



ក្រុមហ៊ុន ChargeLabs ​ដែល​មាន​ស្នាក់ការ​នៅ​អាមេរិក ថ្មីៗ​នេះ​បាន​ផលិត​ចេញ​ឆ្នាំង​សាកថ្ម​ឥត​ខ្សែ wireless charger ​ថ្មី​ដែល​បង្កប់​ថ្ម​ជំនួយ​រូបរាង​ស្លីម​កម្លាំង 8000mAh អម​ដោយ​បច្ចេកវិទ្យា​សាកថ្ម​ឥត​ខ្សែ​ថែមទៀត។ វា​គាំទ្រ​ការ​សាកថ្ម​ជាមួយ iPhone 8 ​ពី ០ ទៅ ៥០% ដោយ​ប្រើ​ពេល​តែ ៣០នាទី ដោយ​ហេតុ​វា​មាន​ថាមពល​បញ្ចេញ 15W output។ ទស្សនា​វីដេអូ​ខាង​ក្រោម ដើម្បី​ស្វែងយល់​បន្ថែម​ពី​លក្ខណៈ​ពិសេស​របស់ Quic-4x ៖ https://youtu.be/Z7SOfl9VZj0 ការ​សាកថ្ម iPhone ​លឿន​ជាង​មុន​ដល់​ទៅ ៣ដង និង​សាក​ថ្ម​ស្មាតហ្វូន Android លឿន​ជាង​មុន​ដល់​ទៅ ៤ដង វា​ពិត​ជាពិសេស ​ហើយ​រឹតតែ​ពិសេស វា​ត្រូវ​បាន​បង្កប់​នៅ​លើ​ដុំ​ថ្ម​ជំនួយ​រូបរាង​ស្ដើង​ស្លីម​ងាយស្រួល​ដាក់​តាម​ហោប៉ៅ​ថែមទៀត។ Quic-4x ​ប្រើប្រាស់​ស្តង់ដារ​សាក​ថ្ម​ឥត​ខ្សែ Qi ​ដែល​ធ្វើ​ឱ្យ​វា​អាច​សាកថ្ម​ស្មាតហ្វូន​ដល់​ទៅ​បី ដំណាលគ្នា​តាម​រន្ធ USB-C និង USB output ហើយ​ក៏​អាច​សាក​ថ្ម​បាន​ជាមួយ​ម៉ាក​ទូរស័ព្ទ​ផ្សេងៗ​ដូច​ជា៖ Samsung, Apple, LG, Sony និង​ជា​ច្រើន​ទៀត។

បន្ទះ​សាកថ្ម Quic-4x wireless charging pad នេះ​មាន​លក់​តម្លៃ ៤៩ដុល្លារ រំពឹង​នឹង​មាន​លក់​នៅ​ខែ​មីនា ឆ្នាំ២០១៨។ សម្រាប់​លក្ខណៈ​សម្បត្តិ​លំអិត ប្រិយមិត្ត​អាច​ស្វែងរក​បន្ថែម​នៅ​លើ​គេហទំព័រ Indiegogo ​តាម​តំណភ្ជាប់ link ខាង​ក្រោម៕ ដោយ៖ រឹទ្ធិរាជ ប្រភព៖ Indiegogo
X
5s