ចំណុច​៣​យ៉ាង​ដែល​ជួយ​អ្នក​វិនិយោគ​លើ​អចលនទ្រព្យ​បាន​​​ត្រឹម​ត្រូវ​និង​ប្រកប​ដោយ​ភាព​វ័យ​ឆ្លាត​



​ការ​វិនិយោគ​លើ​អចលនទ្រព្យ​​​មិន​មែន​ជា​រឿង​​លេង​សើច​នោះ​ទេ​ព្រោះ​ថា​​អ្នក​អាច​បាត់​បង់​ថវិកា​ឬ​​ចំណេញ​ប្រាក់​​​ជា​ច្រើន​ពី​ការ​វិនិយោគ​លើ​អចលនទ្រព្យ​​​នេះ។ ​ ដូច្នេះ​ហើយ អ្នក​ត្រូវ​មាន​ភាព​វ័យ​ឆ្លាត​ប្រសិន​អ្នក​មិន​ចង់​បាត់​បង់​ថវិកា​និង​ទទួល​បាន​​ប្រាក់​ចំណេញ​។ ខាង​ក្រោម​នេះ​ជា​ចំណុច​៣​យ៉ាង​ដែល​អ្នក​គួរ​ពិចារណា​មុន​វិនិយោគ៖ ១) មូល​ហេតុ​នៃ​ការ​វិនិយោគ៖ ​​មូល​ហេតុ​ដែល​មនុ​ស្ស​វិនិយោគ​លើ​អចលនទ្រព្យ​​​មាន​ច្រើន​ប្រភេទ​។ អ្នក​ខ្លះ​​​វិនិយោគ​​ផ្ទះ​ដោយ​សារ​តែ​​ពួក​គេ​​ចង់​រស់​នៅ​ផ្ទះ​ផ្ទាល់​ខ្លួន​​ដោយ​ពុំ​ចាំ​បាច់​ជួល​ផ្ទះ​គេ។ ​ឯ​អ្នក​ខ្លះ​ទៀត​​ទិញ​ផ្ទះ​ដោយ​សារ​តែ​ចង់​​ជួល​ផ្ទះ​បន្ត​​ទៅ​អ្នក​ដទៃ​ដោយ​ទទួល​បាន​លុយ​ប្រចាំ​ខែ​។ ​ឯ​អ្នក​ខ្លះ​ទៀត​វិនិយោគ​នៅ​តំបន់​ដែល​អាច​ធ្វើ​ជំនួញ។ ដូច្នេះ​ហើយ អ្នក​ត្រូវ​មាន​គោលដៅ​ឬ​មូល​ហេតុ​ឲ្យ​ច្បាស់​លាស់​ពី​​ការ​វិនិយោគ​ព្រោះ​វា​ជួយ​អ្នក​ក្នុង​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ។ ២) គិត​ឲ្យ​បាន​វែង​ឆ្ងាយ៖ អ្នក​ត្រូវ​ដឹង​ថា​​អ្នក​ពុំ​អាច​ទទួល​បាន​ផ្លែ​ផ្កា​ពី​ការ​វិនិយោគ​លើ​អចលនទ្រព្យ​ក្នុង​ពេល​មួយ​យប់​នោះ​ទេ។ ​ក្នុង​វិស័យ​អចលនទ្រព្យ ពេលវេលា​គឺ​ជា​​​​លុយ។ អ្នក​អាច​​អង្គុយ​រាប់​ថ្ងៃ ចាំ​ដល់​ខែ​ហើយ​ទទួល​បាន​លុយ​​ពី​ការ​ជួល។ ម៉្យាង​វិញ​ទៀត ​បើ​ទុក​ផ្ទះ​​​កាន់​តែ​យូរ​ ​តម្លៃ​កាន់​តែ​​បាន​​ថ្លៃ។ អ្នក​ចំណេញ​បាន​ទាំង​អស់។ ៣) ធ្វើ​ការ​ស្រាវជ្រាវ៖ មុន​នឹង​វិនិយោគ​លើ​អចលនទ្រព្យ​​ អ្នក​ត្រូវ​សិក្សា​ពី​ទីផ្សារ​នៅ​តំបន់​ដែល​អ្នក​ចង់​ទិញ​ឬ​ក្រុមហ៊ុន​ដែល​អ្នក​ទិញ​ផ្ទះ​ព្រោះ​មាន​​​​​​ក្រុមហ៊ុន​ខ្លះ​បាន​ខ្ចី​លុយ​ពី​ធនាគារ​​​ហើយ​គ្មាន​ប្រាក់​សង​ត្រលប់​ទៅ​វិញ​។ ​ដើម្បី​ជៀសវាង​ពី​ការ​​រើស​អូស​ឬ​ខាត​បង់ អ្នក​ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ សិក្សា​​និង​គិត​ឲ្យ​បាន​ច្បាស់​លាស់៕ ប្រែ​សម្រួល៖ អឹុង មុយយូ ប្រភព៖ inc.com
X
5s