សម្ដីអប់រំទាំង១០ឃ្លារបស់សម្ដេចសង្ឃដាឡៃ ឡាម៉ា ដែលអ្នកគួរចងចាំទុកក្នុងជីវិត
១) ចូររស់នៅជីវិតដែលល្អគាប់ប្រសើរនិងមានកិត្តិយសដូច្នេះនៅពេលអ្នកចាស់ហើយត្រឡប់មកគិតពីវាម្ដងទៀត អ្នកនឹងមានក្ដីសោមនស្សជាមួយវាជាលើកទី២មិនខាន។
២) បរិយាកាសដែលពោរពេញទៅដោយក្ដីស្រឡាញ់នៅក្នុងផ្ទះអ្នកគឺជាមូលដ្ឋានគ្រឹះដែលទ្រទ្រង់ជីវិតរបស់អ្នក។
៣) នៅពេលមិនចុះសម្រុងគ្នាជាមួយអ្នកជាទីស្រឡាញ់របស់អ្នក ចូរដោះស្រាយតែជាមួយរឿងក្នុងពេលបច្ចុប្បន្នបានហើយ កុំលើកឡើងពីរឿងក្នុងពេលអតីតកាលមកឲ្យសោះ។
៤) ចែករំលែកនូវចំណេះដឹងរបស់អ្នក ព្រោះវាជាវិធីមួយដើម្បីសម្រេចបាននូវភាពអមតនៃជីវិត។
៥) ចូរអ្នកមាននូវសេចក្ដីទន់ភ្លន់ជាមួយពិភពលោកទាំងមូល។
៦) រយៈពេលមួយឆ្នាំម្ដង អ្នកគួរទៅទីកន្លែងណាដែលអ្នកមិនធ្លាប់ទៅពីមុនមក។
៧) ចូរចងចាំថាទំនាក់ទំនងមួយដែលល្អបំផុត គឺនៅពេលដែលក្ដីស្រឡាញ់ដែលអ្នកមានចំពោះគ្នាមានលើសពីសេចក្ដីត្រូវការដែលអ្នកមានចំពោះគ្នា។ ៨) ចូរវាយតម្លៃទៅលើភាពជោគជ័យរបស់អ្នកដោយផ្អែកលើអ្វីដែលអ្នកត្រូវលះបង់ដើម្បីសម្រេចវាឲ្យបាន។
៩) ប្រសិនជាអ្នកចង់ឲ្យអ្នកដទៃមានក្ដីសុខ ត្រូវសម្ដែងនូវក្ដីមេត្តាអាណិតអាសូរ។
១០) ប្រសិនជាអ្នកចង់មានក្ដីសុខ ត្រូវសម្ដែងនូវក្ដីមេត្តាអាណិតអាសូរដូចគ្នា៕
ប្រភព៖ expandedconsciousness