​​សារ​​ពិសេស​ពី​​Stephen Hawking​សម្រាប់​អ្នក​​​​​បាក់ទឹកចិត្ត​​​៖ ​​​​​«មិន​​ថា​ជីវិត​​​លំបាក​ប៉ុណ្ណា​ទេ​​​អ្នក​នៅ​តែ​​អាច​ធ្វើ​អ្វី​​មួយ​បាន ​​ហើយ​អ្នក​នៅ​តែ​អាច​ជោគជ័យ​...»​



«មិន​​ថា​ជីវិត​​​លំបាក​ប៉ុណ្ណា​ទេ​​​អ្នក​នៅ​តែ​​អាច​ធ្វើ​អ្វី​​មួយ​បាន ​​ហើយ​អ្នក​នៅ​តែ​អាច​ជោគជ័យ​។ ​អ្វី​ដែល​សំខាន់​នោះ ​សូម​កុំ​បោះបង់​»។ ​​នេះ​ជា​សម្ដី​របស់​លោកStephen Hawking​​​ជា​អ្នកនិពន្ធ​ដ៏​ល្បី​ឈ្មោះ​របស់​អង់គ្លេស ​បើ​ទោះបី​ជា​រាងកាយ​របស់​លោក​ពិការ​ក្តី​។

​​​​​​​​ជីវិត​របស់​លោក​Stephen Hawking​​​ឆ្លងកាត់​ការ​លំបាក​យ៉ាង​ខ្លាំង​ ​ជា​ពិសេស​ក្រោយ​ពេល​​​លោក​​បាន​កើត​ជម្ងឺ​ម្យ៉ាង​ដែល​ធ្វើ​​​ឲ្យ​​លោក​ពិការ​ ​​និង​ ​មិន​អាច​​និយាយ​បាន​ដូច​មនុស្ស​ទូទៅ​ (ពោល​គឺ​អាច​និយាយ​បាន​​ត្រឹម​តែ​​​​១៥ពាក្យ​ក្នុង​១នាទី​ ​ដោយ​មាន​ឧបករណ៍​ជំនួយ​)​។ ​នៅ​ពេល​ដែល​​លោក​បាន​ធ្លាក់​ខ្លួន​ពិការ​ ​​និង មិន​អាច​និយាយ​បាន​នោះ​​​គ្រូពេទ្យ​បាន​ព្រមាន​ថា Stephen Hawking​នឹង​ស្លាប់​​​​​​​​​​ក្នុង​រយៈពេល​២​ឆ្នាំ​ក្រោយ​។ ​​ចំណុច​នេះ​​ ​ក៏​រឹត​តែ​ធ្វើ​​​ឲ្យ​​​​លោក​​មាន​អារម្មណ៍​​​បាក់ទឹកចិត្ត​ខ្លាំង​ក្នុង​ជីវិត​។ ​​យ៉ាង​​ណា​ក៏​ដោយ ​​​​បើ​ទោះបី​ជា​វា​ពិបាក​ ​​និង​ ​ឈឺ​ចាប់​ប៉ុណ្ណា​ក៏​ដោយ Stephen Hawking​មិន​បាន​ចុះញ៉ម​​ជា​មួយ​នឹង​ស្ថានភាព​ដែល​​​បាន​កើត​ឡើង​នោះ​ឡើយ ​ហើយ​​លោក​បាន​ព្យាយាម​​ស្វែងរក​អ្វី​មួយ​ដែល​សំខាន់​ក្នុង​ជីវិត​ ​​​ហើយ​ព្យាយាម​ប្រើ​ជីវិត​របស់​ខ្លួន​​​​​​​ឲ្យ​មាន​ន័យ​ ​និង ​​អស់​លទ្ធភាព​។ ​មិន​ត្រឹម​តែ​មិន​ស្លាប់​​ ​ដូច​ការ​លើកឡើង​របស់​គ្រូពេទ្យ​ទេ​​ Stephen Hawking​​បាន​ក្លាយ​ទៅ​ជា​​អ្នក​ប្រាជ្ញ​ផ្នែក​រូបវិទ្យា ​និង ​ជា​អ្នក​និពន្ធ​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ក្នុង​​​លោក ​​បើ​ទោះបី​ជា​​​​​ពិការ​ក្តី​​។ ​​​ដោយសារ​តែ​ឆ្លង​កាត់​បទពិសោធន៍​ក្នុង​ជីវិត​បែប​នេះ​ហើយ ​ទើប​​​លោក​បាន​​​ផ្តាំ​ទៅ​កាន់​មនុស្ស​ទាំង​ឡាយ​ ​ដែល​​កំពុង​កើត​ទុក្ខ​ឲ្យ​មាន​ស្មារតី​​តស៊ូ ​​ហើយ​ព្យាយាម​គិត​វិជ្ជមាន​ជា​និច្ច​ចំពោះ​ជីវិត​។ ​​ដរាប​ណា​ ​​​​​មិន​បោះបង់​ ​​​ផ្លូវ​ជីវិត​​នឹង​នៅ​តែ​មាន​ ​ហើយ​​ភាព​ជោគជ័យ​ក្នុង​ជីវិត​​ក៏​មិន​រលាយ​នោះ​ដែរ​៕ ​ដោយ​៖ រតនា​​ ​វិចិត្រ

X
5s