ល្បិច Save វែបសាយទុកមើលឡើងវិញពេលទូរស័ព្ទអត់អ៊ីនធឺណិត អនុវត្តលើទូរស័ព្ទ Android
តើលោកអ្នកប្រើស្មាតហ្វូន ឬថេប្លេត Android សម្រាប់បើកមើលវែបសាយដែរឬទេ? ជាការពិតណាស់ តាមធម្មតា ដើម្បីអាចបើកវែបសាយបានលុះត្រាទូរស័ព្ទរបស់អ្នកភ្ជាប់ Wi-Fi ឬមានអ៊ីនធឺណិតក្នុងទូរស័ព្ទ។ ចុះប្រសិនបើគ្មានអ៊ីនធឺណិត តើត្រូវធ្វើដូចម្ដេច? ទំព័រនេះ យើងសូមលើកយកគន្លឹះ ក្នុងការ Save គេហទំព័រទុកបើកមើលឡើងវិញ ពេលអត់អ៊ីនធឺណិតនៅលើស្មាតហ្វូន/ថេប្លេត Android៖
អ្នកអាចធ្វើការ save ទំព័រនៃវែបសាយទុកបានយ៉ាងងាយស្រួល ដើម្បីបើកមើលឡើងវិញក្នុងទម្រង់ offline នៅលើ Google Chrome ឬនៅលើកម្មវិធី (browser) ដទៃទៀតដូចជា Mozilla Firefox ជាដើម។
មិនដូច Chrome នៅលើកុំព្យូទ័រ Desktop នោះឡើយ កម្មវិធី Chrome app សម្រាប់ឧបករណ៍ Android មិនឱ្យអ្នក save ទំព័រនៃវែបសាយ (wep page) បានទាំងស្រុងនោះឡើយ។ អ្វីដែលអ្នកអាចធ្វើបាន គឺ save វាទុកជាទម្រង់ឯកសារ PDF file ដើម្បីមើលបានពេលអត់អ៊ីនធឺណិត។ សូមអនុវត្តតាមជំហានខាងក្រោម៖
+អនុវត្តលើកម្មវិធី Chrome app
-ត្រូវបើកកម្មវិធី Chrome រួចបើកចូលទៅវែបសាយណាមួយដែលអ្នកចង់ save។
-បន្ទាប់មកចុចលើប៊ូតុងម៉ឺនុយចុចបី (3-dot) របស់កម្មវិធី Chrome ហើយជ្រើសរើស “Print” ពីម៉ឺនុយធ្លាក់ចុះ (drop-down menu)។