មេរៀនដ៏មានតម្លៃទាំង១០ពីសម្ដេចសង្ឃដាឡៃ ឡាម៉ាសម្រាប់សេចក្ដីស្ងប់សុខផ្លូវចិត្ត
ដាឡៃ ឡាម៉ាគឺជាព្រះសង្ឃមួយអង្គដែលជាតំណាងនៃអ្នកដឹកនាំដ៏មានឥទ្ធិពលមួយរូបរបស់ប្រជាជនទីបេនៃប្រទេសចិន។ គាត់បានចែករំលែកនូវគតិបណ្ឌិតជាច្រើនសម្រាប់មនុស្សជំនាន់ក្រោយ ជាពិសេសការតម្រង់ផ្លូវជីវិតរបស់ពួកគេឲ្យមាននូវក្ដីស្ងប់សុខ។ ខាងក្រោមនេះគឺជាមេរៀនជីវិតដ៏មានតម្លៃទាំង១០របស់គាត់ដែលពួកយើងគួររៀនសូត្រតាមៈ
១) ចូរកត់បញ្ចូលទុកក្នុងកំណត់ត្រាជីវិតរបស់អ្នកថា ក្ដីស្រឡាញ់ដ៏អស្ចារ្យនិងសមិទ្ធផលដ៏អស្ចារ្យមួយ ចាំបាច់ត្រូវមានការប្រឈមមុខនឹងហានិភ័យដ៏អស្ចារ្យដូចគ្នា។
២) នៅពេលបរាជ័យឬបាត់បង់អ្វីម្យ៉ាង អ្នកមិនត្រូវធ្វើឲ្យបាត់បង់មេរៀនដែលបានរៀនសូត្រនោះទេ។
៣) ចូរអ្នកប្រតិបត្តិនូវ៣ចំណុចនេះឲ្យបានខ្ជាប់ខ្ជួនៈ _ ការគោរពចំពោះខ្លួនឯង _ ការគោរពចំពោះអ្នកដទៃ _ ភាពមានទំនួលខុសត្រូវលើរាល់ទង្វើដែលខ្លួនបានប្រព្រឹត្ត។
៤) ត្រូវចងចាំថាការណ៍ដែលអ្នកមិនទទួលបានអ្វីតាមដែលអ្នកចង់បាន ជួនកាលអាចជាលាភសំណាងដ៏អស្ចារ្យទៅវិញទេ។
៥) រៀនសូត្រពីច្បាប់វិន័យអ្វីមួយ លុះដល់ពេលណាមួយអ្នកនឹងអាចបំបែកច្បាប់នោះបានយ៉ាងងាយស្រួល។
៦) កុំធ្វើឲ្យការទាស់ទែងគ្នាបន្តិចបន្តួចបំផ្លាញដល់ទំនាក់ទំនងល្អៗក្នុងជីវិតរបស់អ្នកឲ្យសោះ។
៧) នៅពេលអ្នកដឹងថាខ្លួនបានប្រព្រឹត្តនូវកំហុសណាមួយ ចូរបោះជំហានឆ្ពោះទៅរកការកែតម្រូវវាជាបន្ទាន់។
៨) ចូរចំណាយពេលខ្លះជារៀងរាល់ថ្ងៃដើម្បីនៅម្នាក់ឯង។
៩) ចូរបើកចំហដៃរបស់អ្នកឲ្យធំទូលាយសម្រាប់ការផ្លាស់ប្ដូរទាំងឡាយ តែមិនត្រួវបោះបង់នូវគុណតម្លៃរបស់ខ្លួនអ្នកឡើយ។ ១០) គួរចងចាំថាភាពស្ងៀមស្ងាត់នៅពេលខ្លះគឺជាចម្លើយដែលល្អបំផុត។
ប្រភព៖ expandedconsciousness