កង់​​អគ្គិសនី HPC Typhoo Pro ស៊េរី​ឆ្នាំ២០១៨ ​តម្លៃ​ជាង ១ម៉ឺន​ដុល្លារ​ !​



ប្រសិន​លោក​អ្នក​កំពុង​ស្វែងរក​កង់​អគ្គិសនី​ដែល​មាន​សមត្ថភាព​ខ្ពស់ អ្នក​អាច​នឹង​ចាប់អារម្មណ៍​ជាមួយ​កង់​អគ្គិសនី Typhoon Pro ​ស៊េរី​ឆ្នាំ២០១៨ នេះ​មិន​ខាន។ កង់​អគ្គិសនី​ដែល​មាន​រូបរាង​ប្លែង​ស្រដៀង​សត្វ​កណ្ដូប​នេះ នឹង​ធ្វើ​ឱ្យ​ប្រិយមិត្ត​លាន់​មាត់​នឹង​តម្លៃ​ខ្លួន​របស់​វា គឺ​តម្លៃ​ដល់ ១១៥០០ដុល្លារ​អាមេរិក។

កង់ Typhoon Pro មាន​ទម្ងន់​ ១១៤ផោន ឬ​ប្រហែល ៥២គីឡូក្រាម និង​មាន​ជម្រើស​ថាមពល 6000W និង 7000W។ លក្ខណៈ​ពិសេស​នៃ​ម៉ូតូ​ប្រភេទ Typhoon Pro ​ឆ្នាំ២០១៨ នេះ គឺ​បាន​បំពាក់​នូវ BMX style cranks គុណភាព​ខ្ពស់, ខ្សែ​ច្រវាក់ Renthal Narrow ឬ Wide, KMC SL-10 gold pedal chain, RK Gold drive chain, សំបក​កង់​ក្រោយ​ខ្នាត (២៦x៤,០)អ៊ីញ ចំណែក​កង់​មុខ​ទំហំ ២៧,៥អ៊ីញ៕

​ដោយ៖ រឹទ្ធិរាជ ប្រភព៖ HPC
X
5s