មធ្យោបាយ​​​ ៥​​យ៉ាង​ធ្វើ​ឱ្យ​មេ​​របស់​អ្នក​ស្រលាញ់​​អ្នក​​



ការ​ធ្វើ​ឱ្យ​មេ​របស់​អ្នក​ស្រលាញ់​​អ្នក​ គឺ​មិន​មែន​ជា​រឿង​ដែល​បុគ្គលិក​គ្រប់​គ្នា​អាច​​ធ្វើ​បាន​នោះ​ទេ។ ​មនុស្ស​ជា​ច្រើន​​​តែង​តែ​​​រអ៊ូរទាំ​​ពី​ចៅហ្វាយ​នាយ​​របស់​ខ្លួន​ ​ឬ​​បើ​មិន​ដូច្នោះ​ទេ​ គឺ​និយាយ​ថា​​​មិន​យល់​តែ​ម្ដង។ ​​ប្រសិន​​បើ​លោក​អ្នក​ចង់​ឱ្យ​​មេ​របស់​អ្នក​ស្រលាញ់​ គួរ​​ធ្វើ​តាម​វិធី​ទាំង​ ​៥​​ជំហាន​ខា​ងក្រោម​នេះ៖

១) ​​សួរ​និង​ឈ្វេងយល់​ពី​​វិធី​សាស្ត្រ​ដែល​ល្អ​បំផុត​​ដើម្បី​ធ្វើ​ការ​ជា​មួយ​​មេ៖ ​រៀន​ពី​របៀប​ដែល​ពួក​គាត់​​ធ្វើ​ការ​ និង​គិត។ ​​​ស្វែង​រក​ឱ្យ​ឃើញ​ពី​របៀប​​នៃ​ការ​គ្រប់គ្រង​របស់​មេ​ដឹក​នាំ​រូប​នោះ។ ​​ពេល​ខ្លះ​លោក​អ្នក​ក៏​អាច​សួរ​​ពី​របៀប​ដែល​ពួក​គេ​​ចូល​ចិត្ត​ទំនាក់ទំនង​​ដូច​ជា​​តាម​ទូរស័ព្ទ​ ​អ៊ីមែល​ ផ្ញើ​សា​ ឬ​​និយាយ​ដោយ​ផ្ទាល់​ ហើយ​ពេល​វេលា​ណា​ដែល​ល្អ​បំផុត​ដែល​លោក​អ្នក​គួរ​និយាយ​​ទៅ​រក​ពួក​គាត់។

២) ទៅ​ជា​មួយ​ដំណោះ​ស្រាយ​ មិន​មែន​ទៅ​ជា​មួយ​បញ្ហា​នោះ​ទេ​៖ ​គ្មាន​នរណា​ម្នាក់​ចង់​ដឹក​នាំ​អ្នក​ដូច​កាន់​ដៃ​​ក្មេង​ដើរ​នោះ​ទេ។ ​អ្នក​ត្រូវ​បង្ហាញ​ពី​ការ​យល់​ឃើញ​របស់​អ្នក​​ពី​ស្ថានភាព​ផ្សេងៗ​គ្នា​ ហើយ​ត្រូវ​​នាំ​មក​ជា​មួយ​នូវ​ដំណោះ​ស្រាយ​​ចំពោះ​បញ្ហា​មិន​មែន​នាំ​តែ​បញ្ហា​នោះ​ទេ។ ​ត្រូវ​បង្ហាញ​ទៅ​កាន់​មេ​របស់​អ្នក​ថា​ ​អ្នក​ជា​មនុស្ស​អាច​ពឹង​ពាក់​​ឱ្យ​ធ្វើ​កិច្ចការ​ផ្សេងៗ​បាន។

៣) ​ទំនាក់ទំនង​​ឱ្យ​បាន​ច្រើន​៖ មិន​មែន​​ទំនាក់ទំនង​ដើម្បី​តែ​និយាយ​លេង​នោះ​ទេ​ ប៉ុន្តែ​ត្រូវ​ផ្ដល់​នូវ​ព័ត៌មាន​ថ្មី​ៗ​ ​ឬ​ក៏​អាច​និយាយ​ពី​ព័ត៌មាន​អាក្រក់​​​ដែល​​ស្ថាប័ន​ឬ​មេ​របស់​អ្នក​ត្រូវ​ដឹង។ ​និយាយ​អំពី​​​​កាល​បរិច្ឆេទ​គម្រោង​របស់​អ្នក​ និង​​អារម្មណ៍​​នៃ​ការ​បំពេញ​ការងារ។ ​អ្នក​ក៏​អាច​ពិភាក្សា​អំពី​ឧបសគ្គ​ផ្សេងៗ​ដែល​អ្នក​កំពុង​ប្រឈម​​ផង​ដែរ។ ​

៤) ​​សន្យា​តិច​ តែ​ត្រូវ​ធ្វើ​ និង​បង្កើត​លទ្ធផល​ឱ្យ​បាន​​ច្រើន៖​

៥) ​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​កិច្ចការ​​ខ្លួន​ឯង​៖ ​បុគ្គលិក​ដែល​ល្អ​បំផុត​គឺ​បំពេញ​ការងារ​​ឱ្យ​បាន​សម្រេច។ ​ពួក​គេ​ធ្វើ​ខ្លួន​ឯង​ជា​បុគ្គលិក​ដែល​មាន​ទំនួល​ខុស​ត្រូវ​​ចំពោះ​​​គោល​បំណង​ និង​កាល​បរិច្ឆេទ​​​គម្រោង​ ក៏​ដូច​ជា​​បង្កើត​លទ្ធផល​​ដ៏​គាប់​ចិត្ត។ ​​ប្រសិន​បើ​អ្នក​មិន​អាច​សម្រេច​ការងារ​តាម​កាល​បរិច្ឆេទ​កំណត់​​នោះ​ទេ​ ត្រូវ​និយាយ​ពី​ហេតុផល​ ​ទទួល​យក​កំហុស​ និង​លើក​​ពី​ចំណុច​​ខ្វះខាត​ដែល​ត្រូវ​រៀន​សូត្រ​បន្ថែម៕​

ដោយ៖ រតនៈ​វិភូ

X
5s