មូលហេតុទាំង៦យ៉ាងដែលអ្នកត្រូវរៀនចេះស្រឡាញ់ខ្លួនឯងឲ្យបានច្រើន
ពិតណាស់មែនទេដែលមនុស្សជាច្រើនចេះស្រឡាញ់អ្នកដទៃតែមិនចេះស្រឡាញ់ខ្លួនឯង? យើងរាល់គ្នាធ្វើល្អ យកចិត្តចំពោះអ្នកដទៃតែយើងមិនដែលផ្ដល់ក្តីសុខនិងក្តីស្រឡាញ់ដល់ខ្លួនឯងទេ។ ជាច្រើនលើកច្រើនសារ យើងតែងគិតដល់អ្នកដទៃមុន។ ខាងក្រោមនេះជាហេតុផលដែលអ្នកគួរតែរៀនចេះស្រឡាញ់ខ្លួនឯងចាប់ពីពេលនេះតទៅ៖
១) ស្រឡាញ់ខ្លួនឯងព្រោះអ្នកជាអ្នកផ្តល់កម្លាំងចិត្តដល់ខ្លួនឯង។
២) ស្រឡាញ់ខ្លួនឯងព្រោះគ្មាននរណាម្នាក់មកមើលថែអ្នករហូតនោះទេ។ ប្រសិនអ្នករង់ចាំអ្នកដទៃមកស្រឡាញ់អ្នក អ្នកច្បាស់ជាខកចិត្តជាពុំខាន។
៣) ស្រឡាញ់ខ្លួនឯងព្រោះមនុស្សនឹងដើរចេញនិងដើរចូលក្នុងជីវិតរបស់អ្នក។ អ្នកត្រូវរៀនចេះស្រឡាញ់ខ្លួនឯងពេលគ្មានអ្នកជិតស្និទ្ធនៅក្បែរ។
៤) ស្រឡាញ់ខ្លួនឯងឲ្យបានល្អជាមុនសិនទើបអ្នកអាចផ្តល់ក្តីស្រឡាញ់និងការមើលថែដល់មនុស្សសំខាន់របស់អ្នកបាន។
៥) ស្រឡាញ់ខ្លួនឯងព្រោះមានតែអ្នកខ្លួនឯងទេដែលនៅក្បែរខ្លួនឯងពេលអ្នកពិបាកចិត្ត។
៦) ចេះស្រឡាញ់ខ្លួនឯងទើបអ្នកអាចរីករាយក្នុងជីវិតបាន។
ដោយ៖ អឹុង មុយយូ