Razer ​ចេញ Gaming Speaker ​ទំនើប​សំឡេង​ធ្ងន់បុកបាស​​ល្អ​តម្លៃចាប់ពី $៩៩ ដល់​ $៤៩៩​



សម្រាប់​លោក​អ្នក​ដែល​ចូលចិត្ត​កម្សាន្ត​តន្ត្រី ក៏​ដូច​ជា​កំពុង​ស្វែងរក​ឧបករណ៍​បំពង​សំឡេង​សម្រាប់​ប្រើ​ជាមួយ​កុំព្យូទ័រ​នោះ អ្នក​ប្រហែល​នឹង​ចាប់អារម្មណ៍ បាស​ម៉ាក​ល្បី​ថ្មី​នេះ​ដែល​ជា​សមិទ្ធផល​របស់​ក្រុមហ៊ុន Razer មិន​ខាន។ Razer ដែល​មាន​ឯកទេស​ផលិត Gaming PC, Gaming Mouse, Gaming Monitor នោះ​ថ្មីៗ​នេះ​បាន​បន្ត​ផលិត​ចេញ Gaming Speaker ​ថែមទៀត សម្រាប់​តម្រូវ​អ្នក​ចូលចិត្ត​លេង​ហ្គេម​កាន់តែ​ជក់ចិត្ត​ជាមួយ​គុណភាព​សំឡេង​របស់​វា។ https://youtu.be/zjiPzpFuUlY ឧបករណ៍​បំពង​សំឡេង​ថ្មី​របស់ Razer ត្រូវ​បាន​ចែក​ជា ៣ម៉ូដែល​មាន Razer Nommo, Razer Nommo Pro ​និង Nommo Chroma ​ដែល​សុទ្ធ​ជា Computer Speaker ​គុណភាព​ខ្ពស់។ Speaker ទាំង​បី​មាន​តម្លៃ​ខុស​គ្នា​ទៅ​តាម​ម៉ូដែល គឺ​ ៩៩,៩៩ដុល្លារ (Razer Nommo), តម្លៃ ១៤៩,៩៩ (Razer Chroma) និង​តម្លៃ ៤៩៩,៩៩ដុល្លារ (Razer Nommo Pro)។ Razer Nommo Pro ​ជា​ប្រព័ន្ធ​ Speaker មាន​នូវ​ការ​ឌីហ្សាញ​លក្ខណៈ premium 2.1 speaker ​ផ្ដល់​នូវ​បទពិសោធន៍​សំឡេង​ដ៏​មាន​ថាមពល​អស្ចារ្យ និង​ឮ​ខ្លាំង ធ្ងន់ និង​​ច្បាស់​ល្អ ដាល​បាន​ឆ្ងាយ។ វា​មាន​ប្រព័ន្ធ​សំឡេង THX Certified ​និង​បច្ចេកវិទ្យា Dolby Virtual Speaker ហើយ​ក៏​មាន 5.1 Surround Sound មក​ជាមួយ​ផង​ដែរ។ តំណភ្ជាប់​នៅ​លើ Speaker ម៉ាក​ល្បី​នេះ​រួម​មាន៖ USB Optical, Bluetooth, 3.5mm jack និង Dupont Kevlar៕ ​ដោយ៖ រឹទ្ធិរាជ ប្រភព៖ Razer
X
5s