សម្ដីដកស្រង់ដែលបង្កប់នូវអត្ថន័យដ៏មានតម្លៃទាំង១០ពីលី សៀវឡុង
Bruce Lee ឬ គ្រប់គ្នាស្គាល់ថា លី សៀវឡុង ជាតារាក្បាច់គុនរបស់ហូលីវូត ដែលមានភាពល្បីល្បាញយ៉ាងខ្លាំងនៅលើពិភពលោក តាមរយៈការសម្ដែងក្បាច់គុនដ៏អស្ចារ្យ។ ថ្វីត្បិតតែលោកបានស្លាប់តាំងពីឆ្នាំ១៩៧៣ក៏ដោយ ប៉ុន្តែពិភពលោកមិនដែលភ្លេចឈ្មោះលោកនោះទេ ព្រោះក្រៅពីពូកែខាងក្បាច់គុន លោកក៏ជាមនុស្សដែលសម្បូរទៅដោយទស្សនល្អៗ ដែលធ្វើឲ្យមនុស្សជាច្រើនទទួលបានប្រយោជន៍។ ខាងក្រោមនេះជា សម្រង់គតិល្អៗរបស់លោក ដែលអ្នកគួររៀនសូត្រតាម៖
១) "មិនត្រូវបន់ស្រន់សុំនូវជីវិតដែលមានភាពសុខស្រួលនោះទេ តែគួរបន់ស្រន់សុំនូវកម្លាំងចិត្តដ៏រឹងមាំសម្រាប់ប្រឈមនឹងឧបសគ្គទាំងឡាយក្នុងជីវិតវិញ"។
២) "បណ្ឌិតម្នាក់អាចរៀនសូត្រពីសំណួរឆ្កួតឡប់បានច្រើនជាងមនុស្សល្ងង់ម្នាក់អាចរៀនសូត្រពីចម្លើយរបស់បណ្ឌិតទៅទៀត"។
៣) "ខ្ញុំមិនខ្លាចញញើតនឹងអ្នកដែលបានហ្វឹកហាត់១០០០០ក្បាច់ក្នុងពេលតែម្ដងនោះទេ តែខ្ញុំខ្លាចញញើតអ្នកដែលបានហ្វឹកហាត់ក្បាច់តែ១ចំនួន១០០០០ដងទៅវិញទេ"។
៤) "អត្ថន័យនៃការរស់នៅដែលមានតម្លៃពិតប្រាកដ គឺជាការរស់នៅដើម្បីបំពេញប្រយោជន៍ដល់អ្នកដទៃ"។
៥) "ដរាបណាពួកយើងឲ្យតម្លៃរបស់ខាងក្រៅកាន់តែខ្លាំង ពួកយើងនឹងឲ្យតម្លៃនៅខាងក្នុងរបស់ខ្លួនឯងកាន់តែទាបជាងមុន"។
៦) "ការអួតសម្ញែងគឺជាគំនិតរបស់មនុស្សល្ងង់ដើម្បីលើកតម្កើងកិត្តិយសរបស់ខ្លួនប៉ុណ្ណោះ"។
៧) "នៅក្នុងការប្រកួតប្រជែងនៅក្នុងជីវិត ជ័យជម្នះមិនសំខាន់នៅលើថាតើនរណាមាំមួនជាង ឬទៅបានលឿនជាងនោះទេ ព្រោះមិនយូរមិនឆាប់ ជ័យជម្នះនឹងបានទៅលើអ្នកដែលគិតចំពោះខ្លួនឯងថាពួកគេនឹងអាចធ្វើបាន"។
៨) "អ្នកចម្បាំងដែលជោគជ័យ គឺជាបុគ្គលដ៏សាមញ្ញមួយរូប ដែលពោរពេញទៅដោយការផ្ដោតចិត្តគំនិតដ៏ខ្លាំងក្លាទៅលើអ្វីមួយតែម្យ៉ាង"។
៩) "វាជារឿងងាយស្រួលនោះទេក្នុងការហាមាត់រិះគន់នរណាម្នាក់ ហើយបំបាក់ទឹកចិត្តពួកគេនោះ ប៉ុន្តែដើម្បីស្គាល់ខ្លួនឯងថាជានរណាពិតប្រាកដ វាត្រូវការពេលពេញមួយជីវិត"។
១០) "ចូរធ្វើខ្លួនអ្នកឲ្យដូចជាទឹក។ នៅពេលអ្នកចាក់ទឹកចូលទៅក្នុងកែវ វានឹងមានរូបរាងដូចកែវ។ បើអ្នកចាក់ទឹកចូលទៅក្នុងដបវិញ នោះវាក៏នឹងមានរូបរាងដូចដប។ បើអ្នកចាក់ទឹកចូលក្នុងកំសៀវ នោះវាក៏នឹងមានរូបរាងមិនខុសពីកំសៀវដែរ។ ចំពោះទឹក វាអាចគ្រាន់តែជាដំណក់ទឹកដែលស្រក់មកតក់ៗ តែវាក៏អាចធ្វើឲ្យអ្វីមួយលិចលង់ដោយសារវាបានដែរ"៕
ប្រភព៖ goalcast