គោលការណ៍​ទាំង ​៦​យ៉ាង​របស់​ Dave Meltzer ​នាយក​ប្រតិបត្តិ​ Sports 1 Marketing​ ធ្វើ​ឲ្យ​ភាព​ជោគជ័យ​​ស្ថិតស្ថេរ​ជា​អមត​​



​លោក Dave Meltzer ​បច្ចុប្បន្ន​ជា​​នាយក​ប្រតិបត្តិ​​ទីភ្នាក់ងារ​ផ្នែក​ទីផ្សារ​​ ក្នុង​វិស័យ​កីឡា​ និង​កម្សាន្ត​ Sports 1 Marketing ​​ និង​ជា​​វាគ្មិន​និយាយ​សាធារណៈ​ និង​ជា​អ្នកនិពន្ធ​សៀវភៅ​ដែល​លក់ដាច់​ទាំងពីរ​ក្បាល​​ Connected To Goodness និង Compassionate Capitalism​។ លោក ធ្លាប់​មាន​បទពិសោធន៍​ក្លាយ​ជា​មហាសេដ្ឋី​ក្នុង​វ័យ​ខ្ទង់​ ២០​ឆ្នាំ ហើយ​បន្ទាប់មក​ក្លាយ​ជា​មហាសេដ្ឋី​ប្រាក់​រាប់​លាន​ក្នុង​វ័យ​ខ្ទង់​ ៣០​ឆ្នាំ រហូតដល់​ក្លាយ​ជា​មនុស្ស​ដាច់យ៉ៃ​។ ខាងក្រោម​នេះ គឺជា​ការចែករំលែករ​ប​ស់លោក Dave Meltzer ពី​គោលការណ៍​ទាំង​ ៦​យ៉ាង ដើម្បី​ធ្វើ​ឲ្យ​ភាព​ជោគជ័យ​របស់​អ្នក​ស្ថិតស្ថេរ​ជា​អមត​៖

១) ការ​ដឹងគុណ​ លោក Dave Meltzer បាន​មាន​ប្រសាសន៍​ថា​៖ «ចូរ​និយាយ​ពាក្យ​ថា ​«​អគុណ​»​ ជា​រៀងរាល់​ព្រឹក ​​មុន​ពេល​ចូល​គេង​ក្នុង​រយៈពេល ៣០​ថ្ងៃ​។ លោក​ហ៊ាន​ភ្នាល់​ថា ​មាន​មនុស្ស​ជាច្រើន​មិន​អាច​អនុវត្ត​វា​បាន​។ ប៉ុន្តែ ការ​ដឹងគុណ​គឺ​ពិតជា​អាច​ធ្វើ​ឲ្យ​អតីតកាល​របស់​អ្នកមាន​ភាព​ត្រចះត្រចង់ បច្ចុប្បន្នភាព​មាន​ភាព​រីករាយ និង​ធ្វើ​ឲ្យ​អនាគត​របស់​អ្នក​ភ្លឺ​ថ្លា​។ ​ការ​ដឹង​គុណ​គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជួយ​កាត់បន្ថយ​ស្ត្រេ​ស និង​ភាព​តប់ប្រមល់​ក្នុង​ជីវិត​របស់​អ្នក​។ ការ​ដឹងគុណ​ក៏​នឹង​ជួយ​ធ្វើ​ឲ្យ​ខួរក្បាល​របស់​អ្នក​ពោរពេញ​ដោយ​ការផ្ដោត​អារម្មណ៍ និង​មើលឃើញ​ឪ​កាស​ល្អៗ​ច្រើនជាង​មុន​។

២) ការ​លើកលែងទោស​ លោក Dave Meltzer បាន​មាន​ប្រសា​ន៍​ថា​៖ មាន​កំហុស​ជាច្រើន​ណាស់​ដែ​លអ្ន​ក​បាន​បង្កើត​ឡើង។ រឿង​ខ្លះ​​មិន​អាច​ជៀសវាង​បាន​ឡើយ​។ អ្នក​ត្រូវតែ​ចេះ​លើកលែងទោស​ឲ្យ​ខ្លួនឯង​ពីព្រោះ​ថា​ការលើកលែងទោស​ធ្វើ​ឲ្យ​អ្នកមាន​ភាព​ធូរស្បើយ និង​មាន​ភាពសប្បាយ​រីករាយ​ក្នុង​ចិត្ត​។ ប្រសិនបើ​អ្នក​មិនចេះ​លើកលែងទោស​ឲ្យ​ខ្លួន​អ្នក​ទេ​ នោះ​អ្នក​ក៏​មិន​អាច​លើកលែងទោស​ឲ្យ​អ្នក​ដ៏​ទៃ​បាន​ដែរ​។ ​ការ​អនុគ្រោះ​ទោស​ទៅលើ​កំហុស​របស់​អ្នក​ គឺជា​គន្លឹះ​ក្នុង​ការ​ឈាន​ឆ្ពោះ​ទៅមុខ និង​ផ្ដោត​ទៅលើ​ឧបសគ្គ​ក្នុង​ពេល​បច្ចុប្បន្ន​និង​ភាព​ដែល​អាច​ទៅរួច​។ ប្រសិនបើ​អ្នក​ផ្ទុក​ទៅដោយ​វិប្បដិសារី​  និង​អារម្មណ៍​មិន​ពេញចិត្ត វត្ថុ​ទាំងអស់នេះ​នឹង​យក​ទីតាំង​សេចក្ដីសុខ​ផ្លូវចិត្ត​របស់​អ្នក​ជាមិនខាន​។ ដូចនេះ ការចេះ​អធ្យាស្រ័យ​ឲ្យ​អ្នក​ដ៏​ទៃ និង​ខ្លួន​អ្នក​គឺ​វា​មាន​ជាប់ទាក់ទង​ជាមួយនឹង​បញ្ញា​ផ្លូវ​អារម្មណ៍​របស់​អ្នក​។​

៣) ទំនួល​ខុសត្រូវ​ ​លោក Dave Meltzer បាន​មាន​ប្រសា​ន៍​ថា​៖ អ្នក​ត្រូវតែ​មាន​ទំនួល​ខុសត្រូវ​ក្នុង​ជីវិត​របស់​អ្នក បើទោះបីជា​មានរឿង​អ្វី​កើតឡើង​ក៏ដោយ​។ ប្រសិនបើ​អ្នកជា​មនុស្ស​ដែលមាន​ទំ​នួ​ស​ខុសត្រូវ នោះ​អ្នក​អាច​គ្រប់គ្រង​ដំណើរ​ជីវិត​របស់​អ្នក​បាន​ហើយ​។ ​ភាព​អាត្មានិយម​ គឺ​​កើត​ចេញពី​កា​រ​បន្ទោស​​អ្នក​​ដទៃ​ ​ឬ​បន្ទោស​​ស្ថានការណ៍​ខាងក្រៅ​នៅ​ពេល​មាន​បញ្ហា​កើតឡើង​។ ភាព​អាត្មានិយម​ គឺជា​ការ​យកមុខយកមាត់​នៅ​ពេល​ដែល​លទ្ធផល​វិជ្ជមាន​កើតឡើង​។ ការ​រក្សា​តុល្យភាព​ជីវិត​របស់​អ្នក ​និង​អាជីវកម្ម​របស់​អ្នក​ចាប់ផ្ដើម​នៅពេល​ដែល​អ្នកមាន​ទំនួល​ខុសត្រូវ ១០០​ភាគរយ ទៅលើ​លទ្ធផល​ដែល​អ្នក​បង្កើត​ឡើង​។

៤) ការ​បន្ត​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ស្មើ​​នឹង​ការ​បង្កើត​ភាព​រីករាយ​ឲ្យ​ខ្លួនឯង​ លោក Dave Meltzer បាន​មានប្រសាសន៍ថា​៖« វា​មិន​មែន​ជា​លទ្ធផល​ដែល​អ្នក​បង្កើត​ឡើង​នោះទេ តែ​វា​ជា​ការ​ខិតខំ​តស៊ូ​ប្រឹងប្រែង​ដោយ​ប្រើប្រាស់​សក្ដានុពល​របស់​អ្នក​ដែល​អ្នកមាន​ទៅវិញ​នោះ​ទេ​ដែល​នឹង​នាំ​អ្នក​ឆ្ពោះ​ទៅកាន់​ភាព​ជោគជ័យ​នៃ​ជីវិត និង​អាជីវកម្ម​របស់​អ្នក​។​ ​គ្មាន​លទ្ធផល​ណា​ដែល​អាច​បំពេញ​សេចក្ដី​ពេញចិត្ត​របស់​អ្នក​បាន​នោះទេ ប្រសិនបើ​កិច្ច​ការដែល​អ្នកធ្វើ​នោះ​វា​ស្រួល​ពេក​។ ភាពលំបាក​នឹងធ្វើ​ឲ្យ​អ្នក​កាន់តែ​រីកចម្រើន ធ្វើ​ឲ្យ​អ្នក​បន្ត​រៀនសូត្រ និង​ធ្វើ​ឲ្យ​អ្នក​ចាក​ចេញពី​ស្ថាន​ភាពសាមញ្ញ​ដ៏​ដែលៗ ហើយ​ភាពលំបាក​នឹង​ជួយ​អភិវឌ្ឍ​អ្នក​ឲ្យ​មានការ​ផ្លាស់ប្តូរ​របត់​ជីវិត​ថ្មី​របស់​អ្នក​។ ភាពសប្បាយ​រីករាយ​គឺ​កើតចេញ​ការតស៊ូ​ប្រឹងប្រែង ព្យាយាម និង​ការអត់ធ្មត់​របស់​អ្នក​។​

៥) ភាព​រីករាយ​មិនមែន​កើតចេញពី​លទ្ធផល​១០០%​នោះទេ​ ​លោក Dave Meltzer បាន​មាន​ប្រសា​ន៍​ថា​៖ «ភាពជោគជ័យ​ មិនមែនជា​ផ្ទាំង​ក្រណាត់ស ​និង​ខ្មៅ​នោះទេ​។ រៀន​ផ្លាស់ប្តូរ​ខ្លួន​អ្នក​ពី​លទ្ធផល ហើយ​បន្ត​ភាព​រីករាយ​ជាមួយនឹង​អ្វីដែល​អ្នក​កំពុង​ធ្វើ»​។​ ​អ្នក​ដែល​សម្រេចបាន​ស​មិទ្ធិផល​ខ្ពស់ៗ​ ចូលចិត្ត​វាស់​ស្ទង់​លទ្ធផល​របស់គេ និង​មាន​ទំនោរ​ម្យ៉ាង​ គឺ​គេ​ដាក់​លទ្ធផល​និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​គេ​រួមជាមួយ​គ្នា​។ ពួកគេ​ផ្តោតទៅលើ​ការខិតខំ​ប្រឹងប្រែង នឹង​អបអរសាទរ​ខ្លួនគេ ​នៅពេលដែល​គេ​បានសម្រេច​​សមិទ្ធិផល​ទាំងនោះ​។​

៦) ភាព​អ​ត្មា​និយម​ ​ភាព​អាត្មានិយម​របស់​មនុស្ស​ម្នាក់ៗ គឺ​ជា​ការចង់បាន​ភាពត្រឹមត្រូវ​រៀងៗ​ខ្លួន​។ ចិត្ត​របស់​អ្នក​ចង់បាន​ភាព​ខ្ពស់​មុខ​ខ្ពស់​មាត់​។ វា​គឺជា​អារម្មណ៍​ចង់​លេចធ្លោរ​តែឯង និង​ចង់​ឲ្យ​គេ​ទទួលស្គាល់​។ ការបំបាត់​ភាព​អាត្មានិយម ​ធ្វើ​ឲ្យ​អ្នកមាន​ទំនាក់ទំនង​កាន់​តែ​​ល្អ​ ជាមួយ​មនុស្ស​ជុំវិញខ្លួន​។ ​ដើម្បី​រក​ឲ្យ​ឃើញ​ ​ភាព​ពេញចិត្ត ភាពសប្បាយ​រីករាយ និង​ភាពសុខដុមរមនា អ្នក​ត្រូវ​ផ្លាស់ប្ដូរ​វិធីសាស្ត្រ ហើយ​ខិតខំ​ធ្វើ​វារ​ហួត​ដល់​សម្រេច​ភាពជោគជ័យ​របស់​អ្នក​។ ប្រសិនបើ​អ្នក​ចង់បាន​ភាព​ធូរស្បើយ​ផ្លូវ​អារម្មណ៍  ​និង​ភាពជោគជ័យ អ្នក​ត្រូវ​បោះបង់​គំនិត​ដែលថា​ ទាល់តែ​លទ្ធផល​ល្អឥតខ្ចោះ​ទើប​ធ្វើ​ឲ្យ​អ្នក​សប្បាយរីករាយ​នោះ​ចោល​ទៅ​។ ​មិនត្រូវ​បណ្ដោយ​ខ្លួន​អ្នក​ឲ្យ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​លទ្ធផល​នោះទេ ប៉ុន្តែ​អ្នក​ត្រូវធ្វើ​ចិត្ត​ឲ្យ​សប្បាយរីករាយ​ពី​ការខិតខំ​ប្រឹងប្រែង​ដែល​កើតចេញពី​សក្ដានុពល​ក្នុង​ខ្លួន​របស់​អ្នក​។ ជីវិត ​គឺជា​បទពិសោធន៍​។ ឈប់​បណ្ដែតបណ្ដោយ​ឲ្យ​ភាព​អ​ត្មា​និយម​លងបន្លាច​អ្នក និង​ឈរ​បាំង​ផ្លូវ​នៃ​ភាពសប្បាយ​រីករាយ​​ត​ទៅ​ទៀត​ទៅ​។ ផ្ដោតទៅលើ​ការដឹងគុណ​នៃ​អ្វីដែល​បាន​កើតឡើង​ក្នុង​អតីតកាល បច្ចុប្បន្នភាព និង​អនាគត​។ ការដឹងគុណ​គឺជា​អារម្មណ៍​ដែល​អ្នក​ចង់បាន ដែល​វា​នឹងធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​ក្នុង​ជីវិត៕ ​

ដោយ​៖ លង់ វណ្ណៈ​ ​ប្រភព​៖ addicted2success.com

X
5s