សម្រង់សម្ដីសំខាន់ៗទាំង១០ឃ្លាពីលោកស្រីOprah Winfrey ដែលផ្ដល់កម្លាំងចិត្តដល់អ្នកនៅក្នុងជីវិត
លោកស្រី Oprah Winfrey គឺជាពិធីការនីទូរទស្សន៍ និង ជាអ្នកផលិតកម្មវិធីដ៏ល្បីឈ្មោះម្នាក់នៅសហរដ្ឋអាមេរិក។ បច្ចុប្បន្នលោកស្រី មានទ្រព្យសម្បត្តិប្រមាណ៣ពាន់ដុល្លារអាមេរិក។ ខាងក្រោមនេះជាកម្រងគតិដ៏មានតម្លៃ ដែលលោកអ្នកគួររៀនសូត្រ៖
១) នៅពេលអ្នកមើលងាយអ្វីដែលអ្នកកំពុងធ្វើ ពិភពលោកនឹងមើលងាយអ្វីដែលជាធាតុពិតរបស់អ្នក។
២) ការតស៊ូព្យាយាមនៅខណៈពេលនេះនឹងនាំអ្នកទៅកាន់ទីកន្លែងដ៏អស្ចារ្យបំផុតនៅពេលក្រោយ។
៣) បើអ្នកឲ្យតម្លៃទៅលើអ្វីដែលអ្នកមាន ចុងក្រោយអ្នកនឹងទទួលបានអ្វីល្អៗផ្សេងទៀតជាច្រើន។ ប៉ុន្ដែបើអ្នកយកចិត្តទុក ដាក់តែទៅលើអ្វីដែលអ្នកមិនមាន អ្នកនឹងមិនមានភាពឆ្អែតឆ្អន់ស្កប់ស្កល់នោះឡើយ។
៤) កែប្រែស្នាមរបួសពីភាពឈឺចាប់របស់អ្នកទៅជាមេរៀនដ៏មានតម្លៃក្នុងជីវិត។
៥) ភាពសុចរិតពិតប្រាកដ គឺជាការប្រព្រឹត្តនូវរឿងដែលត្រឹមត្រូវ ទោះជាដឹងថាគ្មាននរណាម្នាក់នឹងដឹងថាអ្នកបានធ្វើវាឬអត់ក៏ដោយ។
៦) អ្វីដែលអ្នកខ្លាចបំផុត តាមពិតទៅគ្មានអ្វីគួរឲ្យអំណាចអស្ចារ្យនោះទេ។ ក្ដីភ័យខ្លាចដែលមានក្នុងគំនិតរបស់អ្នកទៅវិញទេទើបមានអំណាចពិតប្រាកដ។ បើអ្នកជ្រើសរើសប្រឈមមុខនឹងការពិតគ្រប់យ៉ាង នោះអ្នកនឹងមានសេរីភាពហើយ។
៧) ការអត់អោនទោសឲ្យនរណាម្នាក់ពិតប្រាកដ គឺជាពេលដែលអ្នកនិយាយថា “អរគុណអ្នកសម្រាប់បទពិសោធន៍មួយនេះ”។
៨) អ្នកមិនបានក្លាយជាអ្វីទៅតាមការចង់បានរបស់ខ្លួនឯងនោះទេ តែអ្នកនឹងក្លាយជាអ្វីទៅតាមជំនឿរបស់អ្នកមានមកលើខ្លួនឯង។
៩) អ្នកនឹងទទួលទានបាននូវអ្វីក៏ដោយនៅក្នុងជីវិតរបស់អ្នកនូវរាល់សេចក្ដីក្លាហានដែលអ្នកទទូចចង់បានវា។
១០) គន្លឹះដែលនាំអ្នកទៅកាន់ការស្វែងរកឃើញនូវក្ដីសុបិន្ដ គឺជាការដែលមិនមែនផ្ដោតចិត្តគំនិតរបស់អ្នកទៅលើភាពជោគជ័យ តែជាអ្វីដែលសំខាន់សម្រាប់អ្នកពិតប្រាកដ។ នៅពេលនោះ សូម្បីតែជំហានតូចៗ និងសមិទ្ធផលតូចតាចយ៉ាងណាក៏ដោយនៅលើផ្លូវដើររបស់អ្នក នឹងបន្ថែមនូវអត្ថន័យដ៏អស្ចារ្យទៅក្នុងជីវិតអ្នក៕
ប្រភព៖ goalcast ប្រែសម្រួល៖ ស្រីពៅ