ហេតុផលទាំង៣យ៉ាងនេះ ដែលមនុស្សគ្រប់គ្នាគួរតែមានធានារ៉ាប់រងអាយុជីវិត
ប្រជាជនកម្ពុជាមួយចំនួនធំពុំទាន់មានភាពជឿជាក់លើក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតប៉ុន្មាននោះទេ។ ដោយសារមូលហេតុនេះទើបពុំមានមនុស្សជាច្រើននាក់ទិញធានារ៉ាប់រងផងដែរ។ យ៉ាងណាមិញ ធានារ៉ាប់រងអាយុជីវិតគឺជាអ្វីដែលមនុស្សគ្រប់រូបគួរតែមានដើម្បីធានានិងការពារហិរញ្ញវត្ថុនិងជៀសវាងនូវកង្វះខាតហិរញ្ញវត្ថុប្រសិនជាមានរឿងអាក្រក់អ្វីកើតឡើងចំពោះគ្រួសារអ្នក។ខាងក្រោមនេះជាហេតុផល៣យ៉ាងដែលបង្ហាញថាអ្នកគួរតែមានធានារ៉ាប់រងអាយុជីវិត៖
១) ទប់ទល់ការចំណាយមួយរយៈ៖ ប្រសិនអ្នកជាមេគ្រួសារហើយមានអ្វីកើតឡើងចំពោះអ្នកដោយយថាហេតុនោះ លុយមិនធ្លាក់ពីលើមេឃភ្លាមៗនោះទេ។ ប្រាក់សំណងដែលអ្នកទទួលបានពីការទិញធានារ៉ាប់រងអាយុជីវិតយ៉ាងហោចណាស់អាចជួយការចំណាយក្នុងគ្រួសាររបស់អ្នកបានមួយរយៈផងដែរ។
២) ការសិក្សារបស់កូនអ្នក៖ ក្ដីសុបិនរបស់ឪពុកម្ដាយគ្រប់រូបគឺចង់ឲ្យកូនទទួលបានការអប់រំខ្ពស់។ ដោយការទិញធានារ៉ាប់រងអាយុជីវិត អ្នកអាចធានាបាននូវប្រាក់សម្រាប់ផ្គត់ផ្គង់ដល់ការសិក្សារបស់កូនប្រសិនជាអ្នកមិននៅក្បែរពួកគេក្តី។
៣) សន្សំលុយ៖ ការទិញធានារ៉ាប់រងអាយុជីវិតក៏ដូចជាការសន្សំលុយផងដែរ។ ប្រសិនជាដល់ការកំណត់ហើយអ្នកសុខសប្បាយ អ្នកអាចទទួលបានប្រាក់ទាំងអស់ត្រលប់មកវិញរួមទាំងការប្រាក់ថែមទៀងផង៕
ប្រែសម្រួល៖អ៊ឹង មុយយូ ប្រភព៖ moneycrashers.com