តើជំនឿអ្វីខ្លះដែលអ្នកតែងជឿ និងបានដាក់ដែនកំណត់ឲ្យសក្ដានុពលរបស់ខ្លួនឯង ?​



“ផែនទីមិនមែនជាផែនដីនោះទេ” គ្មាននរណាម្នាក់អាចមើលឃើញពីពិភពលោកឲ្យបានសុក្រឹតទៅតាមភាពជាក់សែ្ដងពិតប្រាកដរបស់វាបាននោះទេ។ ពួកយើងគ្រាន់តែមានផែនទីប៉ុណ្ណោះ បើទោះជាផែនទីរបស់យើងផ្ទុកទៅដោយព័ត៌មានត្រឹមត្រូវជាច្រើនក៏ដោយ ក៏វានៅមិនទាន់គ្រប់គ្រាន់នោះដែរ។

ក្នុងពិភពលោកយើងនេះ វាតែងតែមានគំនិតជាច្រើនដែលយើងត្រូវរៀនសូត្របន្ថែមជានិច្ច ដូច្នេះហើយបានជាយើងមិនត្រូវសន្មតផែនទីថាជាផែនដីនោះទេ។ នៅពេលដែលអ្នកព្រមទទួលយកគំនិតអវិជ្ជមានរបស់អ្នកដទៃមកលើអ្នកថាជាជំនឿដែលពិតសម្រាប់ខ្លួនអ្នក នោះអ្នកគឺកំពុងតែឃុំឃាំងអំណាចសក្ដានុពលរបស់ខ្លួនដែលអាចដឹកនាំអ្នកទៅរកអ្វីដែលជាភាពរីកចម្រើននិងក្ដីសុបិនរបស់ខ្លួនហើយ។ ជំនឿអ្វីក៏ដោយដែលអ្នកជឿជាក់ថាជាការពិតសម្រាប់ខ្លួនអ្នក វាក៏នឹងក្លាយជាការពិតលើជីវិតរបស់អ្នកដូចគ្នា។ តើជំនឿអវិជ្ជមានទាំងនោះមានអ្វីខ្លះ ?

១) មានតែអ្នកមានទេពកោសល្យធម្មជាតិអំណោយផលពីកំណើត ឬមានលាភសំណាងដ៏ពិសេសប៉ុណ្ណោះទើបអាចរស់នៅជីវិតដ៏អស្ចារ្យបាន។

២) ខ្ញុំមិនអាចរីករាយបានគ្រប់ពេលនោះទេ។

៣) មនុស្សតែម្នាក់គត់ដែលខ្ញុំអាចជឿទុកចិត្តបានគឺខ្លួនឯង។

៤) ខ្ញុំចាស់ពេកហើយក្នុងការរស់នៅជីវិតទៅតាមក្ដីសុបិន្តរបស់ខ្លួនឯង។

៥) ខ្ញុំនៅក្មេងពេកនិងខ្វះបទពិសោធន៍ដើម្បីរស់នៅជីវិតទៅតាមក្ដីសុបិន្តរបស់ខ្លួនឯង។

៦) ពួកអ្នកមានអំណាចគឺជាអ្នកដឹងនូវចម្លើយគ្រប់បែបយ៉ាងអស់ហើយ ដូច្នេះពួកយើងគ្រាន់តែធ្វើតាមពួកគេទៅបានហើយ។

៧)​​​​​​​​​​​​​​​​ មិនថាខ្ញុំប្រឹងប្រែងធ្វើការយ៉ាងណាក៏ដោយ មានតែលាភសំណាងប៉ុណ្ណោះដែលជាអ្នកកំណត់នូវលទ្ធផលរបស់ខ្ញុំ។

៨) ជិវិតគឺជាទុក្ខលំបាក។

៩) ពូជសាសន៍ មុខតំណែង ជាតិសាសន៍ និងសាសនាដែលខ្ញុំមាន គឺជាអ្វីៗដែលកំណត់ជីវិតខ្ញុំ។

១០)​​ ជោគវាសនានៃជីវិតរបស់ខ្ញុំត្រូវបានកំណត់ដោយមជ្ឍដ្ឋានរបស់សង្គមដែលខ្ញុំរស់នៅរួចទៅហើយ។

ប្រភព៖ PickTheBrain ប្រែសម្រួល៖ ស្រីពៅ

X
5s