Samsung ផលិតបានក្ដារខៀនអេឡិចត្រូនិកទំនើបខ្នាតយក្សទំហំ ៥៥អ៊ីញ មានកម្មវិធីល្អៗសម្រាប់ប្រើប្រាស់លើនោះ
ក្រុមហ៊ុន Samsung ថ្មីៗនេះទើបសម្រេចបានសមិទ្ធផលថ្មីប្លែក ដែលជាក្ដារខៀនអេឡិចត្រូនិកដ៏ធំសម្រាប់ប្រើក្នុងអង្គប្រជុំតូចធំបានងាយស្រួលប្រកបដោយផលិតភាពខ្ពស់។ ក្ដារខៀនឆ្លាតវៃនេះនេះ មានឈ្មោះ Flip ទំហំ ៥៥អ៊ីញ ដែលទើបបានតាំងបង្ហាញក្នុងពិព័រណ៍ផលិតផលអេឡិចត្រូនិក CES 2018 នេះហើយ។