Shenzhen របស់ចិនក្លាយជាទីក្រុងដំបូងគេបង្អស់ក្នុងពិភពលោកដែលមានសុទ្ធតែរថយន្តក្រុងប្រើអគ្គិសនីទាំងអស់
ប្រសិនបើអ្នកធ្លាប់មានអារម្មណ៍ថា ពិភពលោកមិនទាន់បានធ្វើរឿងគ្រប់គ្រាន់ដើម្បីជំរុញចលនាបដិវត្តន៍រថយន្តអគ្គិសនីដើម្បីរួមចំណែកទប់ស្កាត់នឹងការប្រែប្រួលអាកាសធាតុ ប៉ុន្តែថ្មីៗនេះ ប្រទេសចិនប្រហែលជាអាចផ្លាស់ប្ដូរគំនិតរបស់អ្នកបាន។ ទីក្រុងដ៏ពេញនិយមមួយក្នុងចំណោមទីក្រុងឯទៀតនៅក្នុងប្រទេសចិន ដែលមានចំនួនប្រជាពលរដ្ឋប្រមាណ ១១,៩លាននាក់ គឺ Shenzhen ថ្មីៗនេះ បានប្រកាសពីការសម្រេចបាននូវរថយន្តក្រុងសាធារណៈប្រមាណ ១៦៣៥៩គ្រឿង។