សេដ្ឋីក្មេងវ័យ២៦ឆ្នាំរបស់កាណាដាលោក Brian Wong៖ បើចង់ជោគជ័យក្នុងជីវិត ត្រូវរកឲ្យឃើញថា ខ្លួនឯងពូកែខាងអ្វីសិន
លោក Brian Wong បច្ចុប្បន្នមានវ័យត្រឹមតែ២៦ឆ្នាំ និង ជាCEO របស់ក្រុមហ៊ុនបច្ចេកវិទ្យា Kiip ដែលកំពុងទទួលជោគជ័យនៅលើទីផ្សារកាណាដា។ សេដ្ឋីវ័យក្មេងរូបនេះ បានអះអាងថា ដើម្បីជោគជ័យក្នុងជីវិតបានលុះត្រាតែអ្នករកឃើញពីចំណុចខ្លាំង ឬ ចំណុចដែលខ្លួនពូកែជាមុនសិន។
មានមនុស្សមិនតិចនោះទេ ដែលមិនដឹងថា ខ្លួនពូកែខាងអ្វីព្រោះពួកគេមិនដែលបានចំណាយពេល ដើម្បីសិក្សានិង យល់ពីចំណុចពិសេសរបស់ខ្លួននោះទេ ហើយអ្វីដែលពួកគេធ្វើភាគច្រើន គឺដោយផ្អែកទៅលើមនុស្សជុំវិញខ្លួន ឬទំនោររបស់ទីផ្សារ។
ដោយសារតែបែបនេះហើយ ទើបអ្នកទាំងនោះមិនងាយធ្វើការងារជោគជ័យ ឬទទួលបានលទ្ធផលអស្ចារ្យណាមួយ។ ដូច្នេះហើយ ការស្វែងរកឲ្យឃើញពីចំណុចពិសេស ឬ ចំណុចខ្លាំងរបស់ខ្លួន គឺជារឿងដែលមិនអាចខ្វះបាន។ «មិនថា អ្នកជានរណា ឬ អ្នកធ្វើអ្វីនោះទេ អ្នកពិតជាមានកម្លាំងឬអំណាចដ៏អស្ចារ្យមួយ។ មានន័យថា អ្នកមានអ្វីម្យ៉ាងដែលពូកែលើសពីមនុស្សទាំងឡាយ។
ដូច្នេះហើយ ប្រសិនបើអ្នកមិនប្រើវាទេ មានន័យថា អ្នកជាមនុស្សល្ងីល្ងើ»។ នេះជាសម្ដីរបស់លោក Brian Wongដែលដកស្រង់សម្ដីដោយសារព័ត៌មានCNBC៕
ដោយ៖ រតនា វិចិត្រ