Galaxy S9 លេចសញ្ញាណថ្មី ចេញផ្ទៃមុខ (front panel) មានគែមអេក្រង់ស្ដើងដូច S8 ដែរ នឹងចេញនៅ MWC 2018 ខែកុម្ភៈ
ស្មាតហ្វូន Galaxy S9 និង S9 Plus ត្រូវគេរំពឹងថា នឹងត្រូវប្រកាសផ្លូវការនៅក្នុងសមាជទូរស័ព្ទពិភពលោក MWC ឆ្នាំ២០១៨ នៅខែកុម្ភៈឆ្នាំក្រោយ។ យើងបានឮពាក្យចចាមអារ៉ាមជាច្រើនអំពីទូរស័ព្ទថ្មីនេះកន្លងមក ហើយឥឡូវនេះ ផ្ទៃមុខ (front panel) របស់វា ទើបតែបានបែកធ្លាយនៅលើបណ្ដាញអ៊ីនធឺណិត។ ដូចបានឃើញរូបថតខាងលើអីចឹង ផ្ទៃមុខរបស់វា ពិតជាស្រដៀងទៅនឹង Galaxy S8។ បើដូច្នេះមែន វាហាក់ច្រាស់ទៅនឹងពាក្យចចាមអារ៉ាមកន្លងទៅដែលធ្លាប់លើកឡើងថា S9 នឹងមានគែមអេក្រង់កាន់តែស្ដើង ស្លីមជាងមុន។