សម្រង់​គតិ​ដ៏​មាន​តម្លៃ​ទាំង​ ៦​ឃ្លា ​​របស់​លោក​ Colonel Sanders​ ស្ថាបនិក​​ KFC ​​ដែល​​ក្មេង​ជំនាន់​ក្រោយ​គួរ​រៀន​សូត្រ​



លោក​ Colonel Sanders ​​គឺ​ជា​អតីត​អ្នក​​ជំនួញ​ដ៏​ល្បី​របស់​អាមេរិក ​​និង ​​ជា​ស្ថាបនិក​ក្រុមហ៊ុន​ចំណីអាហារ​ដ៏​ល្បី​មួយ​នៅ​លើ​ពិភពលោក​​គឺ​​KFC​។ ​​​ជា​មួយ​នឹង​​​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​របស់​លោក Colonel Sanders កាល​ពី​​​នៅ​មាន​ជីវិត​នោះ ​​បាន​ធ្វើ​​​ឲ្យ​​KFC​​ល្បីល្បាញ​​យ៉ាង​ខ្លាំង​ ​ហើយ​បច្ចុប្បន្ន​​ភោជនីយដ្ឋាន​​នេះ​​ ​​មាន​ទីតាំង​​​ចំនួន​ប្រហែល​២​ម៉ឺន​កន្លែង​នៅ​លើ​ពិភពលោក​។ ​​

ខាង​ក្រោម​នេះ​ជា​គតិ​​​ដ៏​មាន​តម្លៃ​ទាំង​៦​ឃ្លា​របស់​​​លោក Colonel Sanders​​​ដែល​​លោក​អ្នក​គួរ​រៀន​សូត្រ​៖​​​​​​​​​​​​​​​​​​​​​

១) ​​​​«​ខ្ញុំ​​សូម​ប្រឆាំង​​ចំពោះ​ ​​​ការ​ចូលនិវត្តន៍​​។ ​​​ចំណុច​ដែល​ធ្វើ​​​ឲ្យ​មនុស្ស​អាច​រស់​នៅ​យ៉ាង​ពិត​ប្រាកដ​បាន ​គឺ​ដោយសារតែ​​​ពួកគេ​មាន​អ្វី​ដែល​ត្រូវ​ធ្វើ​​»។

២) ​«​អ្នក​ត្រូវ​តែ​ចងចាំ​ថា ​​រាល់​ការ​បរាជ័យ​ទាំង​អស់​ ​សុទ្ធតែ​ជា​មេរៀន​ដ៏​សំខាន់​​ដែល​ជួយ​​​ឲ្យ​អ្នក​​​​​មាន​ជីវិត​ប្រសើរ​ជាង​មុន​»។

៣) ​«​វា​គ្មាន​ហេតុ​ផល​អ្វី​ ​ដែល​​អ្នក​ត្រូវ​ក្លាយ​ជា​អ្នក​មាន​បំផុត​នៅ​ក្នុង​​ផ្នូរ​ខ្មោច​នោះ​ទេ​»​។

៤) ​«​​នៅ​ពេល​ខ្ញុំ​ធ្វើការ​ ​​ខ្ញុំ​ភ្លេច​អស់​រាល់​​​ការ​ឈឺ​ចុកចាប់​ផ្សេងៗ​។ ​​​​​នៅ​ពេល​ដែល​ខ្ញុំ​រវល់​ខ្លាំង​មែនទែន​ ​ខ្ញុំ​ភ្លេច​ថា ខ្លួន​ឯង​មាន​ជម្ងឺ​។»

៥) ​«​​ជីវិត​របស់​ខ្ញុំ​ ​ត្រូវ​បាន​លះបង់​​ដើម្បី​​ជំនួញ​​ ​និង ​គ្រួសារ​របស់​ខ្ញុំ​»​។

៦) ​«​ខ្ញុំ​មាន​ក្បូន​២​យ៉ាង​​ដើម្បី​ជោគជ័យ​​៖ ​ទី១ ​​ធ្វើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ​​ទី២ ​ត្រូវ​ធ្វើ​​​វា​​ឲ្យ​ល្អ​បំផុត​»៕

X
5s