ឧស្សាហកម្មប្រេងរបស់វេណេស៊ុយអ៊ែឡានឹងត្រូវធ្វើឯកជនីយកម្ម
លោក Nicolas Maduro ប្រធានាធិបតេយ្យរបស់ប្រទេសវេណេស៊ុយអ៊ែឡាដែលទើបជាប់ឆ្នោត បានថ្លែងថា សមាជិកសភាថ្មីៗភាគច្រើនបានបង្ហាញគម្រោងចង់ធ្វើឯកជនីយកម្មទៅលើវិស័យធំៗពីរបស់ជាតិ គឺ ប្រេងដែលគ្រប់គ្រងដោយរដ្ឋ និងវិស័យទូរគមនាគមន៍។
មកពីគណបក្សសកម្មភាពប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងអស់រយៈពេល ១៧ឆ្នាំនៅពេលប្រទេសនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Hugo Chavez លោក Maduro ទើបបានស្បថចូលកាន់តំណែងកាលពីថ្ងៃអង្គារកន្លងទៅ។
គណបក្សសកម្មភាពប្រជាធិបតេយ្យបានឈ្នះសំឡេង ២ភាគ៣ នៅក្នុងការបោះឆ្នោតសកលកាលពីខែមុន។ លោកបានបង្ហាញផែនការអភិវឌ្ឍ និងធ្វើកំណែទម្រង់មួយចំនួនធំ ដែលគួរកត់សម្គាល់សម្រាប់ប្រទេសនៅអាមេរិកកណ្ដាលមួយនេះ ខណៈផែនការនៃការធ្វើឯកជនីយកម្មឧស្សាហកម្មប្រេងត្រូវបានគេចោទប្រកាន់ថា ធ្វើឱ្យសេដ្ឋកិច្ចអស្ថិរភាព៕