៥ចំណុចដែលម្ចាស់អាជីវកម្មគួរចូលរួមជាមួយកម្មវិធីរៀបចំឡើងដោយសមាគមន៍អ្នកទីផ្សារកម្ពុជា MAC!
ជារៀងរាល់ចុងខែ សមាគមន៍អ្នកទីផ្សារកម្ពុជា (Marketing Association of Cambodia ហៅកាត់ថា MAC) បង្កើតពិធីមួយដែលមានឈ្មោះថា «ពិធីជួបជុំម្ចាស់អាជីវកម្ម និងអ្នកជំនាញផ្នែកទីផ្សារ» ក្នុងគោលដៅជំរុញអាជីវកម្មរបស់សមាជិកឱ្យរីកចម្រើនឡើងទាំងអស់គ្នា។ លោក សា បញ្ញា ប្រធានក្រុមហ៊ុន One Click Solution និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃ សមាគមន៍អ្នកទីផ្សារកម្ពុជា បានលើកយកចំណុច ៥យ៉ាងដែលម្ចាស់អាជីវកម្មគួរតែចូលរួមកម្មវិធីរៀបចំឡើងដោយ MAC៖
១) សមាគមន៍អ្នកទីផ្សារកម្ពុជា (Marketing Association of Cambodia) ជាអ្នកជួយពិតប្រាកដ៖ អ្វីដែល MAC បង្កើតឡើងមិនមែនដើម្បីអាជីវកម្មសម្រាប់បុគ្គល ឬស្ថាប័នណាមួយឡើយប៉ុន្តែសម្រាប់ការចូលរួមទាំងអស់គ្នា ហើយដើម្បីភាពរីកចម្រើនទាំងអស់គ្នា។
២) ប្រយោជន៍ដោយផ្ទាល់ និងភ្លាមៗ៖ អ្នកដែលចូលរួមទាំងអស់ អាចទទួលបានផលប្រយោជន៍ដោយផ្ទាល់ និងភ្លាមៗតែម្ដងចំពោះការជាវឬទិញផលិតផល ក៏ដូចជាសេវាកម្មពីសំណាក់អ្នកចូលរួមដែលជាម្ចាស់អាជីវកម្មដូចគ្នា។
៣) ឱកាសសម្រាប់ការផ្សព្វផ្សាយ៖ អ្នកចូលរួមមានឱកាសផ្សព្វផ្សាយសេវាកម្ម និងផលិតផលរបស់ពួកគាត់ដោយផ្ទាល់ ទៅកាន់ម្ចាស់អាជីវកម្មដទៃទៀត ដោយមានពេលវេលាស្មើៗគ្នាក្នុងការធ្វើបទបង្ហាញក្នុងអំឡុងពេលនៃការជួបជុំ។
៤) ភាពជាដៃគូ៖ អ្នកចូលរួមមានឱកាសបង្កើត និងរក្សាទំនាក់ទំនងក្នុងភាពជាដៃគូអាជីវកម្មឱ្យកាន់តែជិតស្និទ្ធជាមួយម្ចាស់អាជីវកម្មដទៃទៀត។
៥) ការពង្រឹងសមត្ថភាព៖ អ្នកចូលរួមនឹងទទួលបានចំណេះដឹង ជំនាញ បទពិសោធន៍ពាក់ព័ន្ធនឹងការគ្រប់គ្រងអាជីវកម្មពីសំណាក់វាគ្មិនដែលមានចំណេះដឹង ជំនាញ និងបទពិសោធន៍ពិតៗដែលត្រូវបានសមាគមន៍អញ្ញើញមកឱ្យជួយចែករំលែកបទពិសោធន៍ជាហូរហែ។
សូមបញ្ជាក់ថា សមាគមន៍អ្នកទីផ្សារកម្ពុជា (Marketing Association of Cambodia ហៅកាត់ថា MAC) នឹងបង្កើត «ពិធីជួបជុំម្ចាស់អាជីវកម្ម និងអ្នកជំនាញផ្នែកទីផ្សារលើកទី៨៥» នៅថ្ងៃទី៣០ ខែកញ្ញា នៅសណ្ឋាគារសាន់វ៉េ។ បើលោកអ្នកចាប់អារម្មណ៍នឹងពិធីនេះ សូមទូរស័ព្ទមកលេខ៖ 015 832 666 ឬ សារអេឡិចត្រូនិច [email protected]៕