ប្រៀបធៀប ​iPhone X, iPhone 8 និង iPhone 8 Plus ​តើ​មាន​អ្វី​​ខុស​គ្នា​ខ្លះ ក្រៅពី​អេក្រង់ និង​ប៊ូតុង​ Home ហើយ​នោះ?​



ធម្មតា​តែងតែ​មតិ​ពិចារណា​ផ្សេងៗ​បន្ទាប់ពី​ព្រឹត្តិការណ៍​សម្ពោធ iPhone ​ថ្មី​ត្រូវ​បាន​បញ្ចប់​ទៅ ហើយ​ថ្ងៃ​នេះ យើង​នឹង​នាំ​ប្រិយមិត្ត​មក​ធ្វើការ​ប្រៀបធៀប​លក្ខណៈ​សម្បត្តិ​ទូរស័ព្ទ​ដែល Apple ទើប​សម្ពោធ​ម្ដង ៣ម៉ូដែល​នេះ ថា​តើ​នឹង​ខុស​គ្នា​ត្រង់​ចំណុច​ណា​ខ្លះ? ជា​ការ​ពិត iPhone 10 ឬ iPhone X ​គឺ​ទំនើប​ជាង iPhone 8 ទាំង​ពីរ​ម៉ូដែល ដោយសារ​ក្រុមហ៊ុន​បាន​សម្រិតសម្រាំង​ជា​ពិសេស ដើម្បី​អបអរ​ខួប​គម្រប់​១០ឆ្នាំ នៃ​ទូរស័ព្ទ​ម៉ាក iPhone ដោយ​ផលិត​ឱ្យ​ខុស​ប្លែក​ពី iPhone 8 ទាំង​ពីរ។ ជាក់ស្ដែង iPhone X ​លើស​មុខងារ​ស្កេន​ផ្ទៃ​មុខ Face ID ​តែ​ក៏​បាន​ដក​ចេញ​មុខងារ Touch ID វិញ​ដែរ ចំណែក iPhone 8/ iPhone 8 Plus នៅ​រក្សា​ប៊ូតុង Home ដែល​មាន​ស្កេន​ក្រយៅដៃ​ដដែល។ នៅ​មាន​ភាព​ខុស​គ្នា​ត្រង់​អេក្រង់​ថែមទៀត ដោយ iPhone X ​មាន​គែម​អេក្រង់​ស្ដើង ទំនើប ជា​ប្រភេទ Super Retina OLED ខណៈ​អេក្រង់​នៅ​លើ iPhone 8 និង 8 Plus ​ជា​ប្រភេទ Retina HD IPS LCD។ ខាង​ក្រោម​នេះ​ជា​ការ​ប្រៀបធៀប​លក្ខណៈ​សម្បត្តិ​រវាង​កំពូល​ស្មាតហ្វូន​ចេញ​ថ្មី​ទាំង ៣ម៉ូដែល៖

  ដោយ៖ រឹទ្ធិរាជ ប្រភព៖  engadget
X
5s