ហេតុ​ផល​៤​យ៉ាង​ដែល​​​បញ្ជាក់ថា គ្មាន​អ្វី​អាច​បញ្ឈប់​ដំណើរ iPhone ​បាន​ឡើយ​​​​



ក្រុមហ៊ុន Apple បាន​និយាយ​ថា​​​ ខ្លួន​លក់​ iPhoneបាន​ ៤៨,០៥ ​លាន​គ្រឿង​កាល​ពី​ត្រីមាស​មុន ​ហើយ​រំពឹង​ថា​ នៅ​ត្រីមាស​ខាង​មុខ​ ​​នឹង​បន្ត​​លក់​បាន​ច្រើន​បន្ថែម​ទៀត​ ​ហើយ​អាច​​​​​បំបែក​កំណត់ត្រា​ថ្មី​​​ទៀត​ផង​ ខណៈ​​នៅ​​​​​ត្រីមាស​នៃ​វិស្សមកាល​​​ឆ្នាំ​២០១៤ គឺ​​លក់​បាន​​ដល់​ទៅ​ ៧៤,៤៦ លាន​គ្រឿង​។​

ហេតុអ្វី​បាន​ជា​ iPhone នៅ​តែ​បន្ត​ការ​លក់​បាន​ជោគជ័យ​បែប​នេះ​? ​​​ នៅ​ក្នុង​​បទ​សម្ភាសន៍​ ជាមួយ​នឹង ​​The Wall Street Journal នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​ Apple​ លោក​ Tim Cook ​បាន​និយាយ​អំពី​កូនសោ​ ៤​យ៉ាង​ដែល​ធ្វើ​​ឱ្យ​​ក្រុមហ៊ុន​នេះ ​មាន​ទំនុក​ចិត្ត​​​ខ្ពស់​ ចំពោះ​កំណត់​ត្រា​នៃ​ការ​លក់​ iPhone បន្ត​ទៀត។​ កូនសោ​ទាំង​នោះ​រួម​មាន៖

១)​ ​ការ​ពិត​​ដែល​មាន​មនុស្ស​ជា​ច្រើន​កំពុង​បន្ត​ប្រើ​ iPhone ចាស់ៗ​ដែល​មាន​អេក្រង់​តូចៗ​ ហើយ​ពួក​គេ​មិន​ទាន់​ដំឡើង​ស៊េរី​នៅ​ឡើយ។ ​នៅ​មាន​មនុស្ស​ជាច្រើន​អ្នក​ទៀត​ដែល​មាន​គម្រោង​​ដំឡើង​សេរី​ iPhone ដែល​មាន​អេក្រង់​ធំៗ។​

២) ​​មាន​ប្រៀប​ជាង​​ Android​៖ ក្រុម​ហ៊ុន​ Apple បាន​និយាយ​យ៉ាង​ម៉ឺងម៉ាត់​ថា​ នឹង​មាន​កំណត់​ត្រា​ថ្មី​​បន្ថែម​ទៀត​អំពី​អ្នក​ប្រើប្រាស់​ដែល​​ប្ដូរ​ពី Android ទៅ iPhone តាំង​ពី​ការ​បង្ហាញ​ខ្លួន​របស់​ iPhone 6​ មក​ម្ល៉េះ​។ ​​​​

៣) ​ភាព​ជោគជ័យ​នៅ​​ប្រទេស​ចិន៖  iPhone បន្ត​ដំណើរ​យ៉ាង​ល្អ​នៅ​ប្រទេស​​មហា​អំណាច​សេដ្ឋកិច្ច​លេខ​ពីរ​ក្នុង​លោក​មួយ​នេះ​។ ​ទីផ្សារ​ចិន​មាន​​ការ​លូតលាស់​ទីផ្សារ​ធំជាង​គេ​បំផុត​សម្រាប់​ក្រុមហ៊ុន​ Apple ហើយ​លោក​ Cook បាន​ប្រាប់​​​ WSJ ថា ឥឡូវ​នេះ​ប្រជាជន​ចិន​ថ្នាក់​កណ្ដាល​ជា​ច្រើន​នាក់​ទៀត​មាន​សមត្ថភាព​​ និង​ចង់​ទិញ​មក​ប្រើ​ប្រាស់​។​​​​​

៤)​ ​​តម្លៃ​​ថ្លៃ​៖ ទោះ​បី​ជា​ iPhone អាច​មាន​តម្លៃ​លើស​ឧបករណ៍​ផ្សេង​ដល់​ទៅ​ពីរ​ដង​ក៏ដោយ ​វា​នៅ​តែ​ជា​គុណ​ប្រយោជន៍​សម្រាប់​ក្រុម​ហ៊ុន Apple នេះ​បើ​យោង​ទៅ​តាម​លោក​ WSJ។ iPhone គឺ​ហាក់​ដូច​ជា​គ្រឿង​ប្រណិត​ដែល​មាន​តម្លៃ​ថ្លៃ៕ ​

ប្រែ​សម្រួល​៖ ពូ ជឿន​

ប្រភព៖ Business Insider

X
5s