​​​​សម្រង់​គតិ​មាស​​ទាំង​៧​ឃ្លា ​​ជំរុញ​ទឹកចិត្ត​​​​ឲ្យ​អ្នក​​​ចង់​បញ្ចេញ​ស្នាម​ញញឹម​​​​​ មិន​ថា​​​មាន​រឿង​អ្វី​​ក្នុង​ជីវិត​​



​ការ​​​ស្នាម​ញញឹម​​ ​គឺ​​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ ក្នុង​ការ​​ប្រាស្រ័យ​ទាក់ទង​ប្រចាំ​ថ្ងៃ​ ព្រោះ​​គ្មាន​នរណា​ម្នាក់​ចង់​​ធ្វើការ​ ឬ ​ជួប​មនុស្ស​មុខ​ស្អុយ​​នោះ​ឡើយ​។ ​ការ​​​ស្នាម​ញញឹម​​​​គឺ​ជា​ភាសា​សកល​មួយ ដែល​​មាន​សារសំខាន់​ក្នុង​ការ​ទំនាក់ទំនង​ ​បើ​ទោះបី​ជា​ មាន​ភាសា​ខុសគ្នា​ក៏​ដោយ​ ក៏​​​គេ​អាច​យល់​ពី​គ្នា​បាន​ដែរ​។ ​ថ្ងៃ​នេះ​Bizkhmer ​សូម​លើក​យក​​​​​​សម្រង់​គតិ​មាស​​ទាំង​៧​ឃ្លា ​​ជំរុញ​ទឹកចិត្ត​​​​ឲ្យ​អ្នក​​​ចង់​បញ្ចេញ​ស្នាម​ញញឹម​​​​​ មិន​ថា​​​មាន​រឿង​អ្វី​​ក្នុង​ជីវិត៖​​​​​​​​​​​

១) ​​«​សូម​ចែក​រំលែក​ស្នាមញញឹម​របស់​អ្នក​ជា​មួយ​នឹង​ពិភពលោក​នេះ​។ ​វា​ជា​និមិត្តសញ្ញា​នៃ​​ ​​​មិត្តភាព​ និង ​​​សន្តិភាព​»។ ​​​​ ​ដោយ​​Christie Brinkley

២) ​«​ចាប់ផ្ដើម​ញញឹម​ដាក់​កញ្ចក់​​ ​ហើយ​ធ្វើ​វា​ជា​រៀងរាល់​ព្រឹក​​ ​​នោះ​អ្នក​នឹង​​ឃើញ​​រឿង​​​​​​ភាព​ខុសគ្នា​យ៉ាង​ធំធេង​ក្នុង​ជីវិត​»។ ​​ដោយ​ ​Yoko Ono

៣) ​​​«​​សម្រស់​គឺ​ជា​ថាមពល​​ ​ចំណែក​ស្នាម​ញញឹម​វិញ​​ គឺ​ជា​​​អាវុធ​មុខ​ស្រួច​»។ ​ដោយ​​John Ray

៤) ​​«​សន្តិភាព​ចាប់​ផ្តើម​ជាមួយ​នឹង​ ស្នាម​ញញឹម​»។ ​ដោយ​Mother Teresa

៥) ​​«​ការ​ញញឹម​​គឺ​ជា​​ សុភមង្គល​​ ដែល​អ្នក​អាច​ស្វែងរក​បាន​ដោយ​ងាយ​នៅ​ក្រោម​ច្រមុះ​​របស់​អ្នក​»។ ​​ដោយ​ Thomas F. Wilson

៦) «​ត្រូវ​ញញឹម​​​ឲ្យ​បាន​ច្រើន​​ ​​ព្រោះ​វា​ធ្វើ​​​ឲ្យ​អ្នក​រីករាយ ​​ហើយ​ក៏​ធ្វើ​​​ឲ្យ​អ្នកដទៃ​រីករាយ​ផង​ដែរ​»។ ​​ដោយ​ Roy T. Bennett

៧) ​​«​​អ្នក​នឹង​​​​រក​ឃើញ​ថា ​ជីវិត ​នឹង​នៅ​តែ​មាន​តម្លៃ​ ប្រសិន​បើ​អ្នក​​ញញឹម​​​»៕ ​ដោយ​​ Charlie Chaplin ​​​​​ ​​​​

X
5s