Benjamin Franklin​​ បិតា​ស្ថាបនិក​អាមេរិក​​៖ ​​​​«​វិនិយោគ​លើ​ចំណេះដឹង​ នឹង​​​​ផ្ដល់​ផល​ចំណេញ​ធំធេង​បំផុត​»​



«​វិនិយោគ​លើ​ចំណេះដឹង​ នឹង​​​​ផ្ដល់​ផល​ចំណេញ​ធំធេង​បំផុត​»។ ​នេះ​ជា​ពំនោល​របស់​លោក​ Benjamin Franklin​ដែល​គេ​ស្គាល់​ថា​ ​​បិតា​ស្ថាបនិក​អាមេរិក​ និង ជា​​វីរបុរស​ដ៏​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អាមេរិក​ ​ក្នុង​ការ​ជួយ​តាក់តែង​ និង រៀបចំ​រដ្ឋធម្មនុញ្ញ​។

​​​​ក្នុង​ន័យ​នេះ ​លោក​ចង់​​ផ្ដល់​តម្លៃ​យ៉ាង​​សំខាន់​​លើ​ចំណេះដឹង​ ហើយ​បើ​វិនិយោគ​​លើ​វា​ហើយ នោះ​គ្មាន​ថ្ងៃ​ណា​ដែល​ខាត​នោះ​ទេ​។ ​បើ​វិនិយោគ​​លើ​​ អាជីវកម្ម​ណា​មួយ​ វា​អាច​ខាត​ ​ឬ ចំណេញ​​ ប៉ុន្តែ​បើ​វិនិយោគ​​លើ​ចំណេះដឹង​​​វិញ ​គឺ​គ្មាន​ថ្ងៃ​ណា​ខាត​នោះ​ឡើយ​ ព្រោះ​រាល់​ការ​ចំណាយ​​​ រាប់​ទាំង​លុយ​ ​ ​​ពេលវេលា​ និង ការ​តាំង​ចិត្ត​នោះ ​​​​នឹង​ទទួល​បាន​ផល​ទៅ​​ថ្ងៃ​ខាង​មុខ​។

​មនុស្ស​​មិន​អាច​ជោគជ័យ​នោះ​ឡើយ​ ​ប្រសិន​បើ​គ្មាន​ចំណេះដឹង​ព្រោះ​​មុន​ពេល​មនុស្ស​អាច​ធ្វើ​កិច្ចការ​ណា​មួយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​នោះ ​ វា​ទាមទារ​ឲ្យ​ពួកគេ​ត្រូវ​មាន​ចំណេះដឹង​​ជា​មុន​សិន​។ ​​​​​​​​​ដោយ​សារ​តែ​បែប​នេះ​ហើយ​បាន​ជា ​​​មាន​មនុស្ស​ជាច្រើន​​​​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​វិនិយោគ​លើ​ចំណេះដឹង​នេះ ព្រោះ​​កាល​ណា​​មាន​ចំណេះដឹង​ហើយ ​នោះ​ពួកគេ​នឹង​ដឹង​ច្បាស់​អំពី​វិធី​ដែល​ជួយ​​​ឲ្យ​ខ្លួន​ឯង​អាច​​ដើរឆ្ពោះ​ទៅ​មុខ​​យ៉ាង​ជោគជ័យ​។ ​

ដូច្នេះ​ហើយ​ ​​​​មិន​ថា​អ្នក​មាន​ជីវភាព​ក្រីក្រ​​ ឬ យ៉ាង​ណា​នោះ​ទេ​ ​​ត្រូវ​តែ​ព្យាយាម​វិនិយោគ​​លើ​ចំណេះដឹង​​​ឲ្យ​បាន​កាន់​តែ​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ ​អ្នក​អាច​​នឹង​ក្រ ឬ ក្រ​​ដល់​កូន​ដល់​ចៅ​ទៀត​ ប្រសិន​បើ​អ្នក​គ្មាន​ចំណេះដឹង​។ ​​​អ្នក​អាច​នឹង​ក្រ​​​ក្នុង​ពេល​បច្ចុប្បន្ន​​ ដោយ​សារ​តែ​​ជីវភាព​ក្រីក្រ​ ​ហើយ​ប្រឹង​បែងចែក​​លុយ​មួយ​ភាគ​ធំ​ ដើម្បី​ចំណេះដឹង​ ​តែ​​​លុយ​ទាំង​នោះ​​នឹង​ត្រលប់​មក​កាន់​អ្នក​វិញ ​​លើស​ពី​មុន​​ច្រើន​ដង​ ហើយ​កូនចៅ​របស់​អ្នក​ក៏​ស្គាល់​ពន្លឺ​ជីវិត​ផង​ដែរ​៕

X
5s